ល្អពេក! អ្នកគាំទ្រថា កីឡាករចំណូលថ្មីរូបនេះ គួរតែ Barca ទិញក្នុងតម្លៃ ១០០ លានទើបត្រូវ

//s9.kh1.co/0c/0ccf688875db58043c918167e589dcdeee55b74f.jpg
កីទ្បា

 ០៤-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

អ្នកគាំទ្រថា កីឡាករចំណូលថ្មីរូបនេះ គួរតែ Barca ទិញក្នុងតម្លៃ ១០០ លានទើបត្រូវ

បរទេស៖ ក្រោយ Jules Kounde បង្ហាញទម្រង់លេងនៅក្នុងការប្រកួតទល់នឹង Sevilla យប់មិញល្អពេក អ្នកគាំទ្រថា Barcelona គួរតែទិញយកខ្សែការពារសញ្ជាតិ បារាំង រូបនេះក្នុងតម្លៃ ១០០ លានទើបត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jules Kounde
Jules Kounde

ជាការពិតណាស់ នៅរដូវក្តៅនេះ Kounde ត្រូវបាន Barcelona ទិញយកពី Sevilla ក្នុងតម្លៃ ៥០ លានដុល្លារអាមេរិក, ខណៈយប់មិញនេះនៅក្នុងការបង្ហាញខ្លួនជម្រើសដំបូងឱ្យក្រុមអ្នកមានបុណ្យ Kounde បានចូលរួមបញ្ជូន (assist) ២ គ្រាប់ ជួយឱ្យ Barca បំបាក់ Sevilla ក្នុងលទ្ធផល ៣-០។

Jules Kounde
Jules Kounde

ក្រោយបញ្ចប់ការប្រកួតខាងលើ, អ្នកគាំទ្របានបង្ហាញការកោតសរសើរចំពោះ Kounde ជាខ្លាំង ហើយពួកគេបានបញ្ចេញមតិនៅលើ Twitter យ៉ាងដូច្នេះថា៖

Kounde គួរតែមានតម្លៃ ១០០ លាននៅទីផ្សារដោះដូររដូវក្តៅនេះ... គាត់ពិតជាអស្ចារ្យណាស់។

អ្នកគាំទ្រ

សួស្តី, នេះគឺជា Jules Kounde, តើខ្ញុំអាច assist ឱ្យអ្នកយ៉ាងម៉េចទៅ?

អ្នកគាំទ្រ

Jules Kounde បញ្ជូន ២ គ្រាប់ទល់នឹងអតីតក្លិបចាស់របស់គាត់៕

អ្នកគាំទ្រ

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T