បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រុម Al-Nassr បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al Wasl នៅក្នុងការប្រកួតប្រចាំតំបន់មជ្ឈឹមបូព៌ា នៃពានរង្វាន់ AFC Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Al Wasl ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤ ទល់នឹង ០។
ក្នុងនោះខាង ៤ គ្រាប់របស់ Al-Nassr គឺរកបានដោយ Ali Alhassan នៅនាទីទី ២៥, Cristiano Ronaldo រកបាន ២ គ្រាប់នៅនាទីទី ៤៤(P) និង ៧៨ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Mohammed Al-Fatil នៅនាទីទី ៨៨។
គួរបញ្ជាក់ថា ការប្រកួតពាន ACL នៅក្នុងតំបន់មជ្ឈឹមបូព៌ាបច្ចុប្បន្ន ក្រុម Al-Nassr កំពុងឈរនៅលេខរៀងទី ៣ ដោយឆ្លងកាត់ ៧ ប្រកួតកន្លងមក ពួកគេឈ្នះ ៥ ស្មើ ១ និងចាញ់ ១ មាន ១៦ ពិន្ទុ ចំណែកក្រុម Al Wasl វិញ កំពុងឈរនៅលេខរៀងទី ៥ ដោយឆ្លងកាត់ ៧ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ ស្មើ ២ និងចាញ់ ២ មាន ១១ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖