Ronaldo ផ្តាំទៅអ្នកគាំទ្រ R.Madrid ឱ្យមើលថែកីឡាកររូបនេះឱ្យបានល្អ ព្រោះអនាគតគេនឹងក្លាយជាកីឡាករដ៏អស្ចារ្យ

//s9.kh1.co/44/443084dbe9f2b423e1dd3a419b8def57b7d41f5a.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២៥ ៤ល្ងាច · មួយថ្ងៃមុន

Ronaldo ផ្តាំទៅអ្នកគាំទ្រ R.Madrid ឱ្យមើលថែកីឡាកររូបនេះឱ្យបានល្អ ព្រោះអនាគតគេនឹងក្លាយជាកីឡាករដ៏អស្ចារ្យ

បរទេស៖ វីរបុរសរបស់ Real Madrid កីឡាករ Cristiano Ronaldo បានប្រាប់ទៅអ្នកគាំទ្ររបស់ក្រុមអធិរាជសឱ្យមើលថែ Kylian Mbappe ឱ្យបានល្អ ព្រោះនាពេលអនាគតគេនឹងក្លាយជាកីឡាករដ៏អស្ចារ្យ និងក្លាយជាកីឡាករម្នាក់ ដែលជួយឱ្យអ្នកគាំទ្រមានភាពរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo និង Kylian Mbappe
កីឡាករ Cristiano Ronaldo និង Kylian Mbappe

ជាការពិតណាស់ Mbappe បានមកចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមុន បន្ទាប់ពីកុងត្រារបស់គេជាមួយក្រុម Paris Saint-Germain ផុតសុពលភាព ប៉ុន្តែក្នុងរដូវកាលដំបូងនៅទឹកដី Santiago Bernabeu អ្វីៗហាក់ពុំទាន់ល្អឥតខ្ចោះដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកឡើយ ដូច្នេះហើយទើប Ronaldo ទទូចឱ្យអ្នកគាំទ្រត្រូវតែអត់ធ្មត់ ហើយព្យាយាមមើលថែខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៥ ឆ្នាំរូបនេះឱ្យបានល្អ។

Kylian Mbappe
Kylian Mbappe

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ Ronaldo បាននិយាយយ៉ាងដូច្នេះថា៖

អ្នកគាំទ្រ Real Madrid ត្រូវតែមើលថែក្មេងប្រុសម្នាក់នេះ។ គាត់គឺល្អខ្លាំងណាស់ ហើយអនាគតគេនឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់។ Real Madrid ត្រូវតែជួយ និងការពារគាត់ ហើយវាគឺគ្មានការសង្ស័យទេ ថាគាត់នឹងនាំនូវភាពរីករាយជូនអ្នកគាំទ្រវិញ៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T