បរទេស៖ អ្នកគាំទ្ររបស់ Manchester United ហាក់មិនសប្បាយចិត្តនោះទេ បន្ទាប់ពីក្រុមរហស្សនាមបិសាចក្រហមមួយនេះមិនហ៊ានចាយលុយ ៥ លានផោន ឬប្រមាណជា (៦.២ លានដុល្លារអាមេរិក) ដើម្បីចំណាយលើការខ្ចីជើងខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ Bayern Munich កីឡាករ Mathys Tel។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ មួយរយៈនេះ Man UTD ត្រូវបានគេមើលឃើញថា ជាក្រុមមួយ ដែលបានចាយលុយយ៉ាងច្រើនដើម្បីនាំចូលកីឡាករថ្មីៗដែលមានតម្លៃខ្លួនថ្លៃៗ ប៉ុន្តែផ្ទុយទៅវិញថ្មីៗនេះ ពួកគេបានរបូតឱកាសលើការផ្ទេរយក Mathys Tel ក្នុងលក្ខខណ្ឌខ្ចីជើង អមជាមួយជម្រើសទិញផ្តាច់ ដោយសារសូញសាញនឹងទឹកប្រាក់ចំនួន ៥ លានផោន ឬប្រមាណជា (៦.២ លានដុល្លារអាមេរិក) ហើយព័ត៌មានចុងក្រោយខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ១៩ ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ក្រុម Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ៦ ខែហើយ។
យ៉ាងណាមិញ មុនពេល Mathys Tel ផ្លាស់ទៅកាន់ Spurs រូបគេស្ទើរតែបានព្រមព្រៀងផ្លាស់មកកាន់ទឹកដី Old Trafford ទៅហើយ ប៉ុន្តែចុងក្រោយសារព័ត៌មាន Telegraph បានទម្លាយថា មូលហេតុដែលការផ្ទេរនេះបរាជ័យទៅវិញ ដោយសារតែ Man UTD មិនហ៊ានចាយលុយលើការខ្ចីជើងចំនួន ៥ លានផោន ឬប្រមាណជា (៦.២ លានដុល្លារអាមេរិក) តាមការស្នើសុំរបស់ Bayern Munich។
ប្រភព៖ Sportbible