បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លិប Al-Nassr កីឡាករ Cristiano Ronaldo បានលើកឡើងដោយភាពជឿជាក់ថា នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ គឺគ្មាននរណាម្នាក់ល្អជាងគាត់ឡើយ សូម្បីតែ Lionel Messi, Pele និង Diego Maradona ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងបានបញ្ជាក់ថា គាត់គឺជាកីឡាករបាល់ទាត់ដែលជោគជ័យជាងគេបំផុតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាឆ្នើមសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាជាកីឡាករកំពូលម្នាក់ ដែលមានជំនាញពិសេសក្នុងការបញ្ចប់ទី ជាក់ស្តែងបច្ចុប្បន្នគាត់កំពុងកាន់កាប់កំណត់ត្រាជាកីឡាករ ដែលមានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺចំនួន ៩២៣ គ្រាប់។
ទោះបីជាយ៉ាងណាក៏ដោយ Ronaldo តែងតែត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹងកីឡាករលំដាប់កំពូលៗជាច្រើនទៀត ជាពិសេសគឺ Messi ដោយសារខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះ គឺជាកីឡាករដ៏លេចធ្លោរម្នាក់ និងមានសមិទ្ធផលជាច្រើនមិនខុសគ្នាពីគាត់ផងដែរ ប៉ុន្តែអតីតខ្សែប្រយុទ្ធរបស់ Real Madrid ជឿជាក់ថា គាត់គឺជាកីឡាករដែលជោគជ័យបំផុត និងល្អជាងកីឡាករណាៗទាំងអស់នៅក្នុងពិភពលោក។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតរបស់ El Chiringuito លោក Edu Aguirre ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៥ សម័យបាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda