ត្បូងឃ្មុំ៖ ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងដំបូលសាលាបឋមសិក្សាក្បាលបឹងសេះចំនួន០៥ខ្នង ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ភ្លាមៗនោះ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងចាត់ឲ្យជួសជុលជាបន្ទាន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការសោកស្ដាយ ជាខ្លាំង និងបានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ចំពោះហេតុការណ៍ ដែលបានបង្កឡើងដោយសាគ្រោះធម្មជាតិនេះ ហើយវាបណ្ដាលឲ្យប៉ើងរដំបូងសាលាជាហេតុធ្វើឱ្យរំខានដល់ការសិក្សា។ ប៉ុន្តែជាសំណាងល្អ ដែលមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងបួសស្នាមឡើយ។
សូមបញ្ជាក់ផងដែរថា កាលពីល្ងាច ទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ មានភ្លៀងមួយមេធំ លាយលំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ បានធ្វើឲ្យដំបូលសាលាបឋមសិក្សាក្បាលបឹងសេះ រងការខូចខាតយ៉ាងដំណំ អស់ដំបូលសាលា៥ខ្នង គិតជាប្រាក់អស់ប្រមាណជាង១០០០០ដុល្លារ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ