បរទេស៖ កាលពីថ្ងៃទី ៥ ខែកញ្ញាកន្លងទៅនេះ (ម៉ោងក្នុងតំបន់) អ្នកចាប់យករូបភាពពីខាង Daily Mail បានបានបង្ហាញពីពេលវេលាមួយ ដែល Brooklyn Beckham បានអង្គុយតែម្នាក់ឯង នៅលើផ្លូវក្បែរភោជនីយដ្ឋានប្រណីតមួយកន្លែងក្នុងទីក្រុង Los Angeles ដែលបានបង្ហាញខ្លួនស្លៀកពាក់ធម្មតា និងសម្លឹងមើលអេក្រង់ទូរស័ព្ទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈនេះ Brooklyn Beckham ត្រូវបានគេនិយាយថា រូបលោកបានរួមដំណើរជាមួយនឹងភរិយា Nicola Peltz ដើម្បីទទួលទានអាហារពេលល្ងាចជាមួយគ្នា ប៉ុន្តែអ្នកចាប់យករូបភាព បែរជាថតបានតែរូបភាព Brooklyn ចាកចេញពីភោជនីយដ្ឋានតែប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ ខាងប្រភពជិតស្និទ្ធមួយទៀត បានបង្ហាញថា បច្ចុប្បន្ននេះ Brooklyn ហាក់កំពុងធ្លា.ក់ទឹកចិត្តនៅពេលដែល ទំនាក់ទំនងរវាងម្តាយ និងភរិយារបស់ខ្លួន កាន់តែប្រេះ.ស្រាំ ខណៈដែលថ្មីៗនេះ រូបលោកក៏បានទៅនិយាយលេងជាមួយប្អូនប្រុសដើម្បីបំបា.ត់ទុ.ក្ខសោ.ករបស់ខ្លួន ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖