អ៊េមអស់ស្ទះ! Raphinha ស៊ុតបច្ចេកទេស ២ គ្រាប់ជួយឱ្យ ប្រេស៊ីល លត់ ទុយនីស៊ី ៥-១(មានវីដេអូ)

//s9.kh1.co/4d/4d9b19de07eab37693695273d18b80cfb55b5893.jpg
កីទ្បា

 ២៨-កញ្ញា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Raphinha ស៊ុតបច្ចេកទេស ២ គ្រាប់ជួយឱ្យ ប្រេស៊ីល លត់ ទុយនីស៊ី ៥-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២ ក្រុមជម្រើសជាតិ ប្រេស៊ីល បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ ទុយនីស៊ី នៅកីឡដ្ឋាន Parc des Princes នៃការប្រកួតលក្ខណៈមិត្តភាពកម្តៅសាច់ដុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមរហស្សនាមសាំបា ប្រេស៊ីល ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម ទុយនីស៊ី ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ Raphinha រកបាន ២ គ្រាប់ម្នាក់ឯង និង ៣ គ្រាប់ទៀតរកបានដោយ Richarlison, Neymar Jr., Pedro ម្នាក់មួយគ្រាប់ ដោយឡែក ១ គ្រាប់របស់ ទុយនីស៊ី រកបានដោយកីឡាករ Montassar Talbi៕ 

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T