បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែតលោក Fabrizio Romano បានឱ្យដឹងថា មានក្លិបមកពីលីគ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត បានបោះសំណើទៅ Real Madrid ក្នុងចំនួនទឹកប្រាក់ ៣០០ លានអឺរ៉ូ ឬប្រមាណជា (៣១៣ លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធស្លាប Rodrygo ហើយពួកគេគ្រោងផ្តល់ប្រាក់ឈ្នួលទៅខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះយ៉ាងច្រើនមហាសាលចំនួន ១៤០ លានអឺរ៉ូ ឬប្រមាណជា (១៤៥ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ប៉ុន្តែចុងក្រោយទាំងភាគីក្លិប និងកីឡាករបានដិសេធសំណើនេះភ្លាមៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ មុនដាក់សំណើមកកាន់ Rodrygo ពួកគេក៏បានដាក់សំណើទៅ Vinicius Jr. ផងដែរ ដោយពួកគេបានបោះសំណើផ្ទេរជាទឹកប្រាក់ច្រើនជាង ៣០០ លានអឺរ៉ូ ឬប្រមាណជា (៣១៣ លានដុល្លារអាមេរិក) ហើយពួកគេគ្រោងផ្តល់ប្រាក់ឈ្នួលទៅខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះចំនួន ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៨ លានដុល្លារអាមេរិក) ក្នុងមួយមួយឆ្នាំ ជាមួយសុពលភាពកុងត្រារយៈពេល ៥ ឆ្នាំ ប៉ុន្តែចុងក្រោយសំណើនេះត្រូវបានបដិសេធដូចគ្នា។
គួរបញ្ជាក់ថា Rodrygo គឺនៅសល់កុងត្រាជាមួយ Real Madrid រហូតដល់ខែ មិថុនា ឆ្នាំ ២០២៨៕

ប្រភព៖ Fabrizio Romano