នោះ! Ronaldo Nazario ចេញមកជំទាស់បែបនេះ ក្រោយ CR7 តាំងខ្លួនឯង ថា ជាកីឡាករល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់

//s9.kh1.co/73/73f91ae68071e5f229f8e711ee190468c1dc1627.webp
កីទ្បា

 ២៧-កុម្ភៈ-២០២៥ ១២ល្ងាច · ២ ថ្ងៃមុន

Ronaldo Nazario និយាយបែបនេះ ក្រោយ CR7 តាំងខ្លួនឯង ថា ជាកីឡាករល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់

បរទេស៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេសុីល លោក Ronaldo Nazario បានចេញមកបដិសេធចំពោះការលើកឡើងរបស់ Cristiano Ronaldo ដែលបានលើកឡើងថា ខ្លួនជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ គឺ ល្អជាង Lionel Messi, Pele និង Diego Maradona ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=368,q=100/1f/1f6e593668c5525b73ddccfa5e67f0915811aa3f.png

ជាការពិតណាស់ Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករល្អជាងគេម្នាក់នៅលើលោក ដោយ បច្ចប្បន្នរូបគេរកបានគ្រាប់បាល់សរុប ៩២៥គ្រាប់ហើយ ខណៈ ក្នុងវ័យ៤០ឆ្នាំ រូបគេនៅតែអាចស៊ុតផ្អើលទឹកដីអារ៉ាប៊ីសាអូឌីតជាមួយក្លិបអាជីព Al-Nassr។

យ៉ាងណាមិញ ជុំវិញការលើកឡើងថាខ្លួនជាកីឡាករល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ លោក Ronaldo ប្រេសុីលបាននិយាយពី CR7 យ៉ាងដូច្នេះថា៖

Ronaldo បានធ្វើរឿងដ៏អស្ចារ្យ និង ស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏ល្អ ក្នុងនាមជា ខ្សែប្រយុទ្ធស្លាបផង និង ខ្សែប្រយុទ្ធកណ្តាលផង។ គាត់ជាកីឡាករដែលល្អជាងគេម្នាក់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ប៉ុន្តែ បើល្អដាច់ជាងគេហ្មង គឺ អត់ទេ ខ្ញុំមិនយល់ស្របទេ។ ខ្ញុំអាចចាត់ទុកគាត់ជាកីឡាករក្នុងកំពូលទាំង ១០នាក់៕

លោក Ronaldo Nazario
https://s9.kh1.co/__image/w=650,h=814,q=100/dd/dd2da1bc4ad33aa14cbd512f8604d03f0467dff4.png

ប្រភព Sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T