ទម្រង់លេងថេរល្អណាស់! លោក Thierry Henry ថា ក្រុមមួយនេះមានភាគរយខ្ពស់ឈ្នះពាន UCL ជាងគេឆ្នាំនេះ

//s9.kh1.co/d8/d8fcdb9003c1fa040e6539e023fcd96682eea0c9.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២៥ ២ល្ងាច · ១៩ ម៉ោងមុន

លោក Thierry Henry ថា ក្រុមមួយនេះមានភាគរយខ្ពស់ឈ្នះពាន UCL ជាងគេឆ្នាំនេះ

អង់គ្លេស៖ អតីតវីរបុរសក្លិប Arsenal លោក Thierry Henry ជឿជាក់ថា ទម្រង់លេងល្អដ៏ថេររបស់ Liverpool បានធ្វើឲ្យលោកគិតថា ពួកគេជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/6f/6f233f49f980408e8710364249c4b0b5f91cf84a.jpg

ជាការពិតណាស់ បើយើងនិយាយពីការប្រកួតសន្សំពិន្ទុនៃពានរង្វាន់ Champions League ដែលបានបញ្ចប់នាពេលកន្លងទៅ គឺ Liverpool ជា ក្រុមដែលធ្វើបានល្អជាងគេ ពោលពួកគេឈរនៅលើកំពូលតារាងមាន ២១ពិន្ទុ ខណៈ សម្រាប់វគ្គ១៦ក្រុមចុងក្រោយ ក្រុមហង្សក្រហមនឹងត្រូវធ្វើការងារធ្ងន់បន្តិចទល់នឹង Paris Saint Germain។

ទាក់ទងនឹងរឿងខាងលើ លោក Henry បាននិយាយថា៖

ក្រៅពី Liverpool តើក្រុមណាខ្លះដែលមានទម្រង់លេងថេរដូចពួកគេទាំងក្នុងពានរង្វាន់ Champions League និង លីគកំពូល? អ្នកអាចមើលដឹងថាពួកគេអាចនឹងទទួលបានភាពជោគជ័យ។ ពួកយើងនឹងរង់ចាំមើលបន្តទៀតថា នឹងមានអ្វីកើតឡើង៕

លោក Thierry Henry
https://s9.kh1.co/__image/w=650,h=366,q=100/27/27320b6726b041f7dacfb450c6bfa0e4678e2c43.jpeg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T