Neymar ថា ក្លិបមួយនេះហ៊ានផ្តល់ប្រាក់ឈ្នួលដល់គេគុណនឹង ៣ តែបេះដូងគេនៅតែជ្រើសយក Barcelona

//s9.kh1.co/66/6686cfd27ec769f8b57afda8f22ece6dfc4f609d.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២៥ ២ល្ងាច · ២០ ម៉ោងមុន

Neymar ថា ពីដើមឡើយ មានក្លិបច្រើនណាស់ដែលចង់បានរូបគេ ប៉ុន្តែមានតែ ២ក្លិបនេះប៉ុណ្ណោះដែលគេចាប់អារម្មណ៍

បរទេស៖ ខ្សែប្រយុទ្ធក្លិប Santos កីឡាករ Neymar បានទម្លាយថា Real Madrid បានដាក់សំណើប្រាក់ឈ្នួលដ៏លើសលប់មកកាន់រូបគេ ប៉ុន្តែ ខ្លួននៅតែសម្រេចចិត្តជ្រើសយក Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/8b/8bd9f341ee260ef13c7532cf4a0693d41b4d5e4f.jpg

ជាការពិតណាស់ Santos នេះហើយ ជា ក្លិបដែល Neymar បានចូលរួមហ្វឹកហាត់តាំងតែពីឈុតថ្នាលពីចន្លោះឆ្នាំ ២០០៣-២០០៩ និង តម្លើងមកកាន់ក្រុមធំនៅក្នុងឆ្នាំ ២០០៩ ចាប់ផ្តើមសាងភាពល្បីល្បាញ រហូតត្រូវបានក្លិប Barcelona នាំយកមករួមក្រុម និង ជាបន្តបន្ទាប់ជាមួយ Paris Saint Germain, Al-Hilal និង ចុងក្រោយនេះគេបានវិលត្រឡប់មកកាន់ Santos នៃប្រទេសប្រេសុីលវិញ។

ទាក់ទងនឹងរឿងខាងលើ Neymar បាននិយាយថា៖

ខ្ញុំទទួលបានសំណើច្រើនណាស់ ប៉ុន្តែ​ សំណើចំនួនពីរដែលធ្វើឲ្យខ្ញុំងាកមកចាប់អារម្មណ៍ នោះ គឺ Barcelona និង Real Madrid៕ Real Madrid បានផ្តល់សំណើដ៏លើសលប់មកកាន់ខ្ញុំ ខ្ញុំអាចរកបានប្រាក់ចំណូលគុណនឹង៣ ពី Barcelona ប៉ុន្តែ ខ្ញុំសម្រេចតាមបេះដូង ព្រោះ ខ្ញុំចង់លេងជាមួយ Messi និង Ronaldinho ក៏ធ្លាប់លេងនៅទីនោះ៕

កីឡាករ Neymar
https://s9.kh1.co/__image/w=650,h=434,q=100/e6/e656d21e7c472c3f5efbfcc077425e36584035c9.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T