អង់គ្លេស៖ ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានគេរាយការណ៍ថា គាត់បានសម្រេចចិត្តរួចរាល់ក្នុងការចង់លេងនៅ Aston Villa ជាអចិន្រ្តៃយ៍តែម្តង ពោល នឹងមិនត្រឡប់ទៅកាន់ Manchester United វិញឡើយក្រោយចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងត្រឡប់ក្រោយបន្តិច បន្ទាប់ពីមានបញ្ហាជាមួយអ្នកចាត់ការក្រុម លោក Ruben Amorim គឺ Rashford ត្រូវបាន Man UTD ដាក់ឲ្យ Aston Villa ខ្ចីជើងរហូតដល់ចប់រដូវកាល ប៉ុន្តែ ក៏មានជម្រើសទិញផ្តាច់ផងដែរក្នុងតម្លៃ ៤០លានផោន ខណៈ មកដល់ក្លិបថ្មីភ្លាម គឺ កីឡាករសញ្ជាតិអង់គ្លេសខាងលើកំពុងតែបង្ហាញការលេងបានល្អមែនទែនក្នុងនោះ គេបានរួមចំណែក Assists បាន៣លើក ក្នុងការបង្ហាញខ្លួនចំនួន ៥ប្រកួតជាមួយ Aston Villa។
ក្នុងនោះ ទាក់ទងនឹងរឿងខាងលើ បើយោងទៅតាមការចុះផ្សាយរបស់ The Sun បានលើកឡើងថា Rashford បានសម្របខ្លួនបានលឿនមែនទែនជាមួយ Aston Villa ហើយ គាត់បានធ្វើការសម្រេចចិត្តរួចរាល់ ថា គាត់ចង់បន្តលេងនៅឯកីឡដ្ឋាន Villa Park បន្តទៀតក្រោយចប់រដូវកាលនេះ ខណៈ រូបគេជឿជាក់ថា វត្តមានរបស់លោក Unai Emery នឹងអាចជួយស្តាររូបគេឲ្យមានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសឡើងវិញ៕
