Ronaldo បានឆ្លើយទៅវិញយ៉ាងភ្ញាក់ផ្អើលបែបនេះ ពេលគេសួរថា តើអនាគតនរណាអាចស្នងតំណែងពីគាត់ និង Messi បាន

//s9.kh1.co/5e/5eec8bcdfc4a59cc43e51d6b095811f3ea2981eb.jpg
កីទ្បា

 ៣១-មករា-២០២៥ ៣ល្ងាច · មួយខែមុន

Ronaldo បានឆ្លើយទៅវិញយ៉ាងភ្ញាក់ផ្អើលបែបនេះ ពេលគេសួរថា តើអនាគតនរណាអាចស្នងតំណែងពីគាត់ និង Messi បាន

បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយដោយមិនលាក់លាមថា វាគឺពិបាកណាស់ ក្នុងការរកកីឡាករជំនាន់ក្រោយ ដែលអាចស្នងតំណែងរបស់គាត់ និង Lionel Messi។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi និង Ronaldo
Messi និង Ronaldo

ជាការពិតណាស់ Ronaldo និង Messi ត្រូវបានគេចាត់ទុកថា ជាគូប្រជែង និងជាស្តេចបាល់ទាត់នៅក្នុងភពផែនដីយើងនេះ បន្ទាប់ពីអ្នកទាំង ២ បានចាយពេលជិត ២ ទសវត្សហើយ ក្នុងការគ្រប់គ្រងបាល់ទាត់ តាមរយៈការបង្ហាញសមត្ថភាពនៅកម្រិតខ្ពស់ និងបានឈ្នះពានជាច្រើននៅក្នុងអាជីពទាំងលក្ខណៈបុគ្គល ក្លិប និងជម្រើសជាតិ។

នៅក្នុងកិច្ចសម្ភាសន៍មួយ Ronaldo ត្រូវបានគេសួរនាំថា តើអ្នកគិតថា នាពេលអនាគត មាននរណាខ្លះ ដែលអាចស្នងតំណែងពីអ្នក និង Messi? ភ្លាមនោះខ្សែប្រយុទ្ធ Al-Nassr រូបនេះ បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

ខ្ញុំសង្ឃឹមថា បាល់ទាត់នឹងល្អប្រសើរ ប៉ុន្តែខ្ញុំមើលឃើញថា មានរឿងមួយចំនួន ដែលពិបាកណាស់៕

ខ្សែប្រយុទ្ធ Cristiano Ronaldo 
Cristiano Ronaldo 
Cristiano Ronaldo 

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T