ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូន ជាអ្នកអ្នកគាំទ្រតារាកំប្លែងស្រី នាងអ៊ីត បានដឹងហើយថា តារាស្រីស្ពាយងារជាមេម៉ាយរូបនេះ មានកូនស្រីពេញក្រមុំមានសម្រស់ដ៏ស្រស់សោភាមួយរូប ថែមទាំងមានដុងសិល្បៈ សឹងតែអាចនិយាយថាពហុជំនាញទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្វីបើកូនស្រីតារាកំប្លែង នាងអ៊ីត នៅវ័យក្មេងពិតមែន តែរូបនាងមានសមត្ថភាព ក្នុងវិស័យសិល្បៈថែមទាំងអាចរកចំណូលបាន ដោយខ្លួនឯងច្រើនគួរសមផងដែរ។ លើសពីនេះទៀត តារាវ័យក្មេង រូបនេះថែមទាំងជាកូនកត្តញ្ញូដឹងគុណ ចំពោះម្ដាយខ្លាំងថែមទៀតផង។
ជាក់ស្ដែង មានមហាជនជាច្រើនបានសរសើរពីទឹកចិត្តកូនស្រីរូបនេះ ដែលជាក្មេងដ៏ពូកែ ទាំងស្អាតឆ្លាត ពូកែរកលុយ ជាពិសេសនោះគឺ កម្រៃដែលរកបានពីសិល្បៈ ឬថតផលិតផលផ្សេងៗ ណានណាន កូនស្រី នាងអ៊ីត យកជូនម្ដាយអស់ៗតែម្ដង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖