ជើងចាស់ Scholes បង្ហាញឈុត ១១នាក់ក្នុងក្តីស្រមៃ សុទ្ធតែតារាល្បីៗ តែគ្មានឈ្មោះ Messi ទេ

//s9.kh1.co/01/01275b8515d6e773f904543a915f557e04962b7c.jpg
កីទ្បា

 ១៣-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ជើងចាស់ Scholes បង្ហាញឈុត ១១នាក់ក្នុងក្តីស្រម៉ៃសុទ្ធតែតារាល្បីៗ តែគ្មានឈ្មោះ Messi ទេ

បរទេស៖ វីបុរសរបស់ Manchester United លោក Paul Scholes បានបង្ហាញឈុត ១១ នាក់ក្នុងក្តីស្រម៉ៃដែលខ្លួនពេញចិត្តបំផុត ក្នុងនោះក៏មាន Cristiano Ronaldo ផងដែរ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍គឺគ្មានឈ្មោះរបស់ Lionel Messi ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

គួរបញ្ជាក់ថា លោក Scholes បានបញ្ហាញឈុត ១១ នាក់ក្នុងក្តីស្រម៉ៃរបស់ខ្លួននេះ គឺនៅក្នុងឆ្នាំ ២០១៧ ដែលពេលនោះលោកត្រូវបានសួរដោយអ្នកកាសែត Marca របស់ អេស្ប៉ាញ។

លោក Paul Scholes
លោក Paul Scholes

ក្នុងនោះលោក Scholes ពេញចិត្តប្រព័ន្ធលេង ៤-៤-២ ដែលមានកីឡាករដូចជា៖

អ្នកចាំទី៖ Schmeichel

ខ្សែការពារ៖ Roberto Carlos, Rio Ferdinand, Stam និង Gary Neville

ខ្សែបម្រើ៖ Ryan Giggs, Andres Iniesta, Xavi Hernandez និង Zinedine Zidane

ខ្សែប្រយុទ្ធ៖ Van Nistelrooy និង Cristiano Ronaldo

ឈុត ១១ នាក់ក្នុងក្តីស្រម៉ៃរបស់លោក Scholes
ឈុត ១១ នាក់ក្នុងក្តីស្រម៉ៃរបស់លោក Scholes

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T