ស្ទើរលុយមែនពិត តែចិត្តធំ! មេធំរបស់ Barcelona បានដាក់គោលដៅយកខ្សែប្រយុទ្ធកំពូលរូបនេះឱ្យបាននៅឆ្នាំក្រោយ

//s9.kh1.co/11/11de1fdedf6b2f13a9abf6a880ddfda4e30f23d7.jpg
កីទ្បា

 ១៦-តុលា-២០២៤ ៤ល្ងាច · ៣ ម៉ោងមុន

មេធំរបស់ Barcelona បានដាក់គោលដៅយកខ្សែប្រយុទ្ធកំពូលរូបនេះឱ្យបាននៅឆ្នាំក្រោយ

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានរៀបចំគ្រប់យ៉ាងរួចរាល់ហើយ ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរបស់ Manchester City កីឡាករ Erling Haaland, នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ Sport។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Joan Laporta
លោក Joan Laporta

ការដាក់ចេញនូវផែនការនេះ គឺត្រូវបានរៀបចំឡើងដោយប្រធានក្លិបលោក Joan Laporta ផ្ទាល់តែម្តង ហើយលោកគ្រោងនឹងបង្កើតការចុះកុងត្រានេះឱ្យបានសម្រេច មុនពេលអាណត្តិជាប្រធានក្លិប Barca របស់លោកត្រូវបញ្ចប់។

ជុំវិញផែនការចុះកុងត្រាយក Haaland នេះ គឺ Barcelona ចង់ធ្វើវាឱ្យបានសម្រេចនៅឆ្នាំ ២០២៥ ឬ ២០២៦ ដើម្បីចូលមកជំនួសកន្លែងខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ Robert Lewandowski ដែលនឹងអស់សុពលភាពកុងត្រាជាមួយពួកគេនៅខែ មិថុនា ឆ្នាំ ២០២៦។

គួរបញ្ជាក់ថា Haaland ដែលបច្ចុប្បន្នមានវ័យ ២៤ ឆ្នាំ រូបគេបានក្លាយជាខ្សែប្រយុទ្ធស្នូលដ៏សំខាន់របស់ Man City ចាប់តាំងពីរូបគេបានផ្លាស់មកកាន់ទីនេះក្នុងឆ្នាំ ២០២២ ហើយក្នុងនោះរូបគេរកបានគ្រាប់បាល់បានចំនួន ៧៣ គ្រាប់ ក្នុងការលេង ៧៣ ប្រកួតនៅ Premier League ខណៈកុងត្រារបស់គេជាមួយក្រុមមេឃខៀវ គឺនៅសល់រយៈពេល ៣ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕

កីឡាករ Erling Haaland
កីឡាករ Erling Haaland

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T