ចាំមើលអាចជួយអង់គ្លេសឈ្នះពានបានអត់? គ្រូបង្វឹកឆ្នើមរូបនេះ បានសម្រេចចិត្តចុះកុងត្រាដឹកនាំក្រុមជម្រើសជាតិអង់គ្លេសហើយ

//s9.kh1.co/5b/5b81ef82043995ff7fa4fdd39dd8b8606e9fcfe7.jpg
កីទ្បា

 ១៦-តុលា-២០២៤ ៩ព្រឹក · ៧ ម៉ោងមុន

គ្រូបង្វឹកឆ្នើមរូបនេះ បានសម្រេចចិត្តចុះកុងត្រាដឹកនាំក្រុមជម្រើសជាតិអង់គ្លេសហើយ

អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តចុះកុងត្រារួចរាល់ហើយក្នុងការដឹកនាំក្រុមជម្រើសជាតិអង់គ្លេសពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/30/30ce9183fa9702b29d77e13c5c2aa8f4fcc36cf0.png

ជាការពិតណាស់ ក្រុមរហស្សនាមតោកំណាចខាងលើ មិនទាន់មានគ្រូបង្គោលថ្មីជាអចិន្ត្រៃយ៍នៅឡើយទេ បន្ទាប់ពីអតីតគ្រូបង្វឹកចាស់លោក Gareth Southgate ចាកចេញពីតំណែង ខណៈបច្ចុប្បន្នពួកគេកំពុងត្រូវបានដឹកនាំជាបណ្តោះអាសន្នដោយលោក Lee Carsley

យ៉ាងណាមិញ បើតាមការបញ្ជាក់ច្បាស់ៗពីសំណាក់លោក Fabrizio Romano គឺ ពេលនេះ អង់គ្លេសរកបានគ្រូបង្គោលថ្មីហើយ បន្ទាប់ពីលោក Thomas Tuchel បានចុះកុងត្រារួចរាល់ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៦ ពោល គោលដៅធំ គឺ ដើម្បីដឹកនាំក្រុមចូលរួមពានរង្វាន់ World Cup 2026 ខណៈ រូបលោកនឹងចាប់ផ្តើមដំណើរការងាររបស់គាត់ជាមួយក្រុមអង់គ្លេស ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះតទៅ៕

https://s9.kh1.co/__image/w=650,h=366,q=100/af/af71d3e17436cffe1361d0ac3757eee7328839db.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T