ទំនងអត់? លោក Pep បានបង្ហើបបំណងចង់ឱ្យគ្រូបង្វឹករូបនេះមកដឹកនាំ Man City ជំនួសខ្លួន នៅពេលគាត់ចាកចេញ

//s9.kh1.co/74/748c7d11a9b25b87483bac03bb02a68ac2fa0c82.jpg
កីទ្បា

 ១៥-តុលា-២០២៤ ៥ល្ងាច · មួយថ្ងៃមុន

លោក Pep បានបង្ហើបបំណងចង់ឱ្យគ្រូបង្វឹករូបនេះមកដឹកនាំ Man City ជំនួសខ្លួន នៅពេលគាត់ចាកចេញ

បរទេស៖ លោក Pep Guardiola ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅកាន់កីឡាករ Manchester City ថាលោកគឺមានបំណងចង់ឱ្យអតីតគ្រូបង្វឹករបស់ Brighton លោក Roberto De Zerbi មកដឹកនាំក្រុមមេឃខៀវជំនួសលោក នៅពេលលោកចាកចេញនៅដំណាច់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola និងលោក Roberto De Zerbi
លោក Pep Guardiola និងលោក Roberto De Zerbi

ជាការពិតណាស់ ពេលវេលារបស់លោក Pep ជាមួយ Man City គឺនៅមិនយូរទៀតនោះទេ ដោយកិច្ចសន្យារបស់បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៥៣ ឆ្នាំរូបនេះ នឹងផុតសុពលភាពនៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះហើយ ខណៈបច្ចុប្បន្នក៏មិនទាន់មានដំណឹងណាមួយអំពីការបន្តកុងត្រាថ្មីដែរ។

លោក Pep Guardiola
លោក Pep Guardiola

ងាកមកកាន់ Man City វិញ គិតមកដល់ពេលនេះ ពួកគេគឺមិនទាន់មានព័ត៌មានពិតប្រាកដអំពីអ្នកចាត់ការបន្ទាប់របស់ពួកគេនៅឡើយទេ ប៉ុន្តែយោងតាមការចុះផ្យាយដោយសារព័ត៌មាន The Telegraph បានឱ្យដឹងថា លោក Pep គឺចង់ឱ្យលោក Roberto De Zerbi មកដឹកនាំ Man City បន្តពីលោក ដោយសារតែមើលឃើញថា គ្រូបង្វឹកសញ្ជាតិ អ៊ីតាលី វ័យ ៤៥ ឆ្នាំរូបនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមមេឃខៀវបាន។

គួរបញ្ជាក់ថា លោក Roberto De Zerbi បច្ចុប្បន្នកំពុងដឹកនាំក្រុម Marseille នៃលីគកំពូល បារាំង ហើយកុងត្រារបស់លោកគឺនៅសល់ដល់ខែ មិថុនា ឆ្នាំ ២០២៧៕

លោក Roberto De Zerbi
លោក Roberto De Zerbi

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T