ចុមយក្ស! អ្នកវិភាគជំនាញហ៊ានធានាថា ព័រទុយហ្គាល់ នឹងមិនឈ្នះ World Cup ទេ បើនៅតែមាន Ronaldo ក្នុងតួនាទីនេះទៀត

//s9.kh1.co/34/3469994b1f3e6861727920edcd1113fa0ae15c4d.jpg
កីទ្បា

 ១៥-តុលា-២០២៤ ៤ល្ងាច · មួយថ្ងៃមុន

អ្នកវិភាគជំនាញហ៊ានធានាថា ព័រទុយហ្គាល់ នឹងមិនឈ្នះ World Cup ទេ បើនៅតែមាន Ronaldo ក្នុងតួនាទីនេះទៀត

បរទេស៖ អតីតខ្សែការពាររបស់ Liverpool និងបច្ចុប្បន្នជាអ្នកវិភាគជំនាញម្នាក់ប្រចាំស្ថាប័ន ESPN លោក Steve Nicol បានលើកឡើងថា លោកហ៊ានធានាថាក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នឹងមិនអាចឈ្នះពាន World Cup ២០២៦ បាននោះទេ ប្រសិនបើពួកគេនៅតែដាក់ Cristiano Ronaldo លេងក្នុងជម្រើស ១១ នាក់ដំបូង ជាប្រយុទ្ធកណ្តាលទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

លោក Steve Nicol បាននិយាយដូចខាងលើ បន្ទាប់ពី ព័រទុយហ្គាល់ បានយកឈ្នះលើក្រុម ស្កុតលែនដ៍ ៣-១ នៃពាន Nations League កាលពីថ្ងៃ សៅរ៍ ទី ១២ កន្លងទៅ ខណៈនៅក្នុងការប្រកួតនោះប្រធានក្រុមម្ចាស់អាវលេខ ៧ Cristiano Ronaldo ក៏រកគ្រាប់បាល់បានមួយគ្រាប់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Steve Nicol គឺមិនមានការកោតសរសើរចំពោះ Ronaldo នោះទេ ហើយផ្ទុយទៅវិញលោកថែមទាំងបានលើកឡើងថា ប្រសិនបើខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះនៅតែជាប់ជម្រើស ១១ នាក់ដំបូងទៀត នោះ ព័រទុយហ្គាល់ នឹងគ្មានឱកាសលើកពាន World Cup ២០២៦ ឡើយ។

ដកស្រង់ពាក្យសម្តីដើម, លោក Steve Nicol បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ប្រសិនបើ Cristiano Ronaldo នៅតែជាប់ជម្រើសដំបូងក្នុងនាមជាខ្សែប្រយុទ្ធកណ្តាលនៅ World Cup ទៀត នោះ ព័រទុយហ្គាល់ នឹងគ្មានឱកាសឈ្នះពានមួយនេះឡើយ។ ខ្ញុំហ៊ានធានា ថាវាគឺបែបនោះ។ Leao បានបង្កើតឱកាស ២-៣ ដងនៅថ្ងៃនេះ តែវាគ្មានប្រសិទ្ធភាពឡើយ៕

លោក Steve Nicol
លោក Steve Nicol
លោក Steve Nicol

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T