ល្អពេកហើយ! Messi ស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ អាហ្សង់ទីន លត់ បូលីវី ទាំងព្រលឹម ៦-០(មានវីដេអូ)

//s9.kh1.co/b9/b9a8c081c79eb0bb2a8b51f6c9cb5de1b1ecd319.jpg
កីទ្បា

 ១៦-តុលា-២០២៤ ៩ព្រឹក · ៨ ម៉ោងមុន

Messi ស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ អាហ្សង់ទីន លត់ បូលីវី ទាំងព្រលឹម ៦-០

បរទេស៖ នាព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានបើកទ្វាកីឡដ្ឋាន Estadio Mas Monumental របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ បូលីវី នៅក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២៦ ប្រចាំទ្វីបអាមេរិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ អាហ្សង់ទីន ពិតជាបង្ហាញទម្រង់លេងអស្ចារ្យមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម បូលីវី ក្នុងលទ្ធផល ៦ ទល់នឹង ០។

ក្នុងនោះ ៦ គ្រាប់របស់ អាហ្សង់ទីន គឺរកបានដោយ Lionel Messi ៣ គ្រាប់ម្នាក់ឯង (hat-trick) នៅនាទីទី ១៩, ៨៤ និង ៨៦ ចំណែក ៣ គ្រាប់ទៀតគឺរកបានដោយ Lautaro Martinez នៅនាទីទី ៤៣, Julian Alvarez នៅនាទីទី ៤៥+៣ និង Thiago Almada នៅនាទីទី ៦៩។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ គឺបានធ្វើឱ្យ អាហ្សង់ទីន បន្តឈរនៅកំពូលតារាងក្នុងពូលដដែល ក្រោយឆ្លងកាត់ ១០ ប្រកួតកន្លងមក ពួកគេឈ្នះ ៧ និងស្មើ ១ និងចាញ់ ២ មាន ២២ ពិន្ទុ ដោយឡែកក្រុម បូលីវី វិញ កំពុងឈរនៅលេខរៀងទី ៧ ដោយបច្ចុប្បន្នមាន ១២ ពិន្ទុក្នុងដៃ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូហាយឡាយ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T