ស្រលាញ់គ្នាបែបណា ទើបទុកចិត្តលើគ្នា?

//s9.kh1.co/56/568b4865863a56b987e67ac32357112b758321ae.jpg
ប្រលោមលោក & អប់រំ

 ១១-កក្កដា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

នៅក្នុងទំនាក់ទំនងស្នេហា អ្វីដែលសំខាន់និងចាំបាច់ត្រូវតែមានបំផុតនោះ គឺការដែលមនុស្សពីរនាក់មានទំនុកចិត្ត និងចេះជឿជាក់លើគ្នា។

ស្នេហា៖ មនុស្សស្រលាញ់គ្នាពីរនាក់ អ្វីដែលចាំបាច់ត្រូវតែមានជាពុំខាននោះ គឺការចេះមានទំនុកចិត្ត និងការជឿជាក់ទៅលើគ្នាទៅវិញទៅមក ដោយឥតមានការសង្ស័យចំពោះគ្នា ព្រោះបើគ្មានទំនុកចិត្តលើគ្នាទេ មិនថាស្នេហានោះស្រលាញ់គ្នាប៉ុណ្ណា គឺគ្មានថ្ងៃបានដើរដល់ថ្ងៃមុខជាមួយគ្នាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះបើដាក់ចិត្តថាស្រលាញ់គ្នា និងចង់ដើរដល់ថ្ងៃអនាគតជាមួយគ្នាហើយនោះ មនុស្សពីរនាក់គួរតែរៀនមានទំនុកចិត្តលើគ្នា តែបើមិនដឹងពីវិធីកសាងទំនុកចិត្តលើគ្នាទេនោះ អ្នកអាចយកវិធីស្រលាញ់គ្នាតាមរបៀបមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទំនុកចិត្តលើគ្នាច្បាស់ជាកើតមាន។

ស្រលាញ់គ្នាបែបណា ទើបមានទំនុកចិត្តលើគ្នា?

១. ស្មោះត្រង់នឹងគ្នា

រូបតំណាង
រូបតំណាង

ការមានទំនុកចិត្ត និងចេះជឿជាក់លើគ្នាទៅវិញទៅមក អាចកើតមានឡើង នៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ដោយមានភាពស្មោះត្រង់នឹងគ្នា ជាពិសេសមិនធ្លាប់បានក្បត់ចិត្ត​គ្នា ព្រោះអ្វីដែលអាចឱ្យជឿជាក់លើគ្នាបាន គឺមានតែបង្ហាញតាមរយៈទង្វើជាក់ស្តែង មិនមែនត្រឹមតែតាមរយៈពាក្យសម្តីតែប៉ុន្មានម៉ាត់របស់គ្នានោះទេ។

២. ជៀសវាងការកុហកគ្នា

រូបតំណាង
រូបតំណាង

មនុស្សស្រលាញ់គ្នាដោយចេះមានទំនុកចិត្តលើគ្នា គឺកើតចេញពីមនុស្សពីរនាក់ដែលមិនចេះកុហកភូតភរគ្នា ចូលចិត្តនិយាយត្រង់ៗចំពោះគ្នា មិនថាតែរឿងតូចតាចឬរឿងធំដុំ ព្រោះការដែលមិនចេះកុហកគ្នាតាំងតែពីដើមមក គឺធ្វើឱ្យមនុស្សស្រលាញ់គ្នាជឿជាក់លើគ្នាដោយមិនចាំបាច់ត្រូវបង្ហាញច្រើន ទោះមានមនុស្សមកចាក់រុកយ៉ាងណា ក៏មិនអាចបំផ្លាញទំនុកចិត្តនោះបានដែរ។

៣. ប្រើហេតុផលជាចម្បង

រូបតំណាង
រូបតំណាង

គូស្នេហ៍ណាដែលថាមិនចេះប្រច័ណ្ឌហួងហែងគ្នានោះ គ្រាន់តែគេចេះប្រើហេតុផលត្រឹមត្រូវដាក់គ្នា មិនមែនប្រើអារម្មណ៍មួយឆាវដាក់គ្នា ដែលធ្វើឱ្យទំនាក់ទំនងកាន់តែមានបញ្ហានឹងគ្នា ហេតុនេះហើយ ចង់ឱ្យចេះមានការជឿជាក់លើគ្នា មនុស្សពីរនាក់ត្រូវប្រើហេតុផលជាចម្បង ទើបមិនអាចបាត់បង់ទំនុកចិត្តលើគ្នា។

៤. គិតគ្នាក្នុងផ្លូវវិជ្ជមាន

រូបតំណាង
រូបតំណាង

ភាគច្រើននៃគូស្នេហ៍ដែលគ្មានទំនុកចិត្តលើគ្នា គឺដោយសារតែម្នាក់ៗ តែងតែគិតគ្នាក្នុងផ្លូវអវិជ្ជមាន ពេលខ្លះយកមកគិត និងសន្និដ្ឋានដោយខ្លួនឯង ទាំងដែលមិនទាន់ដឹងច្បាស់ ទើបចេះតែសង្ស័យនេះ សង្ស័យនោះ ប៉ុន្តែសម្រាប់គូស្នេហ៍ ដែលគេតែងតែគិតគ្នាក្នុងផ្លូវវិជ្ជមាន ទោះបីមានអ្នកដទៃនិយាយអ្វី ក៏មិនអាចបាត់បង់ទំនុកចិត្តលើគ្នាដែរ។

៥. មិនយកអ្នកដទៃមកឡូកឡំក្នុងទំនាក់ទំនង

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ ប្រសិនបើយកអ្នកដទៃមកឡូកឡំជាមួយ ទំនុកចិត្តនិងការជឿជាក់លើគ្នានឹងត្រូវបាត់បង់ ព្រោះរឿងរ៉ាវស្នេហាអ្នក មានតែអ្នកនិងគូស្នេហ៍អ្នកតែប៉ុណ្ណោះដែលដឹងច្បាស់ អ្នកដទៃដឹងត្រឹមតែលឺតពីអ្នក គេមិនបានដឹងច្បាស់ឡើយ ម្យ៉ាងអ្នកដទៃចាំតែសើចយំអ្នកទេ ដូច្នេះបើចង់ស្រលាញ់គ្នាដោយចេះមានការជឿជាក់លើគ្នា ​ ដាច់ខាតកុំឱ្យអ្នកណាម្នាក់មកឡូកឡំនឹងស្នេហាអ្នក៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T