ស្នេហា៖ ស្រលាញ់គ្នាយូរដែរ តែតិចមើលអត់ដឹងថាសង្សារខ្លួនឯងជាមនុស្សបែបណា ព្រោះនៅពេលដែលស្រលាញ់ដោយមិនស្គាល់ពីសង្សារខ្លួនឯងច្បាស់ វាងាយនឹងធ្វើឱ្យគេបោកបានខ្លាំងណាស់ អញ្ចឹងហើយ ត្រូវរៀនចេះមើលមនុស្សឱ្យបានមុនសិន ចាំដាក់ចិត្តស្រលាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ប្រសិនជាអ្នករាល់គ្នា ចង់ដឹងថាសង្សារអ្នក គេជាមនុស្សខូចខិលឬក៏អត់ អ្នកអាចសង្កេតមើលលើចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន នោះអ្នកនឹងបានដឹងហើយថាសង្សារអ្នក គេជាមនុស្សបែបណា ដើម្បីងាយស្រួលឱ្យអ្នកចេះការពារខ្លួនទុកមុន។
៤ចំណុចនេះ បង្ហាញថាសង្សារអ្នកជាមនុស្សខូចខិល៖
១. សម្តីផ្អែម
ស្រីៗចំណាំមើលទៅ មនុស្សប្រុសខិលខូច គឺតែងតែមានសម្តីផ្អែមជានិច្ច អ្នកណាបានលឺ ក៏លង់ងប់ងល់ជាមួយដែរ ដូច្នេះកុំចេះតែជឿត្រឹមពាក្យផ្អែមល្ហែមប៉ុន្មានម៉ាត់របស់សង្សារអ្នកពេក ព្រោះវាគ្រាន់តែជាពាក្យលួងលោម ដើម្បីឱ្យអ្នកស្ងប់ចិត្ត មិនទៅរករឿងនូវអ្វីដែលគេបានធ្វើខុសដាក់អ្នកតែប៉ុណ្ណោះ។
២. ចូលចិត្តលេងសើចច្រើន
មនុស្សប្រុសដែលចូលចិត្តលេងសើចច្រើនជាមួយនឹងមនុស្សគ្រប់គ្នា ជាមនុស្សប្រុសដែលខូចខិលបំផុត ព្រោះតែការលេងសើចសប្បាយរបស់ពួកគេ ធ្វើឱ្យអ្នកណាៗក៏ចូលចិត្តនិងចង់នៅក្បែរ ជាពិសេសស្រីៗតែម្តង ហេតុនេះ កុំទុកចិត្តឱ្យសោះ សង្សារណាដែលចូលចិត្តលេងសើចនិងមានភាពរួសរាយពេក ព្រោះសូម្បីស្រីខ្លាំងណាស់។
៣. លេសមួយរយជំពូក
អ្នកគ្មានថ្ងៃតាមទាន់សង្សាររបស់អ្នក ដែលជាប្រុសខិលខូចបានឡើយ ប្រសិនបើគេតែងតែមានលេសដោះសារមួយរយជំពូក ដែលធ្វើឱ្យអ្នកតាមគេមិនទាន់ ហើយអ្វីដែលអាចច្បាស់ក្នុងចិត្តបានថាសង្សារអ្នក គេជាប្រុសខិលខូចនោះ គឺនៅពេលដែលសង្សារអ្នក គេតែងតែប្រើលេសនេះ លេសនោះដាក់អ្នក ដែលធ្វើឱ្យអ្នក មិនអាចរកហេតុផលអ្វីទៅរករឿងគេបាន។
៤. ពូកែកុហក
សង្សារល្អ គេមិនចេះកុហកនោះទេ តែចំពោះសង្សារដែលជាប្រុសខូចខិលវិញ គឺសម្បូររឿងកុហកខ្លាំងណាស់ ដែលធ្វើឱ្យអ្នកអាចចាប់បានថាគេកុហកអ្នក អស់ពីមួយរឿងចូលមួយរឿង ម្យ៉ាងរឿងដែលអ្នកបានដឹងប៉ុណ្ណេះហើយ ចុះរឿងដែលអ្នកមិនដឹង សួរថាមានប៉ុន្មានរឿងទៀតដែលគេនៅលាក់ ដូច្នេះអ្នកគួរប្រុងប្រយ័ត្ន កុំឱ្យថ្ងៃមុខទៅ ធ្វើឱ្យអ្នកដេកកើតទុក្ខ យំស្ទើរាល់ថ្ងៃដោយសារតែការកុហកបោកប្រាស់របស់គេ៕