កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី Park Boom ដែលមានទឹកដបពិរោះក្នុងវិស័យចម្រៀង Kpop ដែលនាងបានបង្កការភ្ញាក់ផ្អើលដល់មហាជនដែលលេងបណ្ដាញសង្គមជាខ្លាំង ទៅលើរូបរាងដ៏ប្លែករបស់នាង ខណៈដែលតារាស្រីរូបនេះ ហាក់ឡើងទម្ងន់ខុសពីធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ អ្នកគាំទ្រ មានការព្រួយបារម្ភទៅបញ្ហាសុខភាពរបស់ Park Boom ដែលនាងមិនអាចគ្រប់គ្រងទម្ងន់របស់នាងបាន ដូចតារាស្រីដ៏ទៃ។ បើទោះបីជាប្រែប្រួលរូបរាងបែបនេះ ក៏ប្រជាប្រិយភាពរបស់នាងនៅតែមិនប្រែប្រួលនោះឡើយ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីវ័យ៣៨ឆ្នាំរូបនេះ ក៏ធ្លាប់បានសម្រកទម្ងន់ ទទួលបានជោគជ័យម្ដងរួចមកហើយ។ ដោយឡែក មិនដឹងជានាងមានបញ្ហាសុខភាពឬយ៉ាងណា បានជាធ្វើឲ្យខ្លួននាងមិនអាចគ្រប់គ្រងទម្ងន់ឲ្យនៅឋេរបានបែបនេះ៕