ស្នេហា៖ រាល់ទំនាក់ទំនងស្នេហាទាំងអស់ ប្រសិនជាមិនបានឆ្លងកាត់ការលំបាក ដែលជាវិញ្ញាសារវាស់ស្ទង់ក្តីស្រលាញ់ និងការខិតខំប្រឹងប្រែងរវាងគ្នានិងគ្នាទេនោះ គឺច្បាស់ជាមិនដឹងថាស្រលាញ់គ្នាខ្លាំងកម្រិតណា ហើយក៏គ្មានថ្ងៃដឹងពីភាពសំខាន់នៃវត្តមានគ្នាឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ កុំមានអារម្មណ៍មិនល្អ ប្រសិនបើទំនាក់ទំនងស្នេហាតែងតែកើតមានរឿងនេះ រឿងនោះមិនចេះចប់នោះ ព្រោះរាល់ការឆ្លងកាត់នូវរឿងទាំងអស់នោះ វាសុទ្ធតែជាអ្វីដែលធ្វើឱ្យទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ កាន់តែស្រលាញ់ និងកាន់តែបានយល់ពីគ្នាបានច្រើនជាងមុន។
ឆ្លងកាត់រឿងទាំងនេះហើយ ស្នេហាអ្នកនឹងកាន់តែរឹងមាំ៖
១. ការឈ្លោះប្រកែកគ្នា
គ្មានគូស្នេហ៍ណាដែលថាមិនធ្លាប់មានបញ្ហា និងឈ្លោះប្រកែកនោះទេ ហើយអ្នករាល់គ្នាក៏គួរតែកុំមានគំនិតអវិជ្ជមានទៅលើទំនាក់ទំនងស្នេហារបស់អ្នក ដោយសារតែការឈ្លោះប្រកែកគ្នានោះ ព្រោះវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សស្រលាញ់គ្នា ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅពេលដែលអ្នកទាំងពីរឆ្លងកាត់ការឈ្លោះប្រកែកគ្នា ដោយចេះថយឱ្យគ្នាម្នាក់មួយជំហាន ស្នេហារបស់អ្នកនឹងកាន់តែរឹងមាំ។
២. ការអន់ចិត្តនឹងគ្នា
ចំពោះមនុស្សស្រលាញ់គ្នាពីរនាក់ គ្មានអ្នកណាអាចល្អឥតខ្ជោះ អាចបំពេញបំណងគ្នាឱ្យពេញចិត្តគ្រប់រឿងគ្រប់ពេលបាននោះទេ វាត្រូវតែមានការទាស់ចិត្ត ដែលធ្វើឱ្យកើតមានការអន់ចិត្ត និងមិនសប្បាយចិត្តជាមួយគ្នាខ្លះហើយ តែបើម្នាក់ៗព្យាយាមរៀនស្វែងយល់ និងចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ស្នេហាមួយនោះនឹងកាន់តែរឹងមាំជាងមុនទ្វេដង។
៣. ការប្រច័ណ្ឌហួងហែងគ្នា
ការប្រច័ណ្ឌហួងហែង គឺកើតចេញពីការស្រលាញ់ និងការខ្លាចបាត់បង់គ្នា ហើយវាក៏មិនមែនជារឿងដែលចម្លែកដែរ ដែលមនុស្សពីរនាក់ប្រច័ណ្ឌនិងហួងហែងគ្នានោះ សំខាន់ឱ្យតែម្នាក់ៗមានភាពស្មោះត្រង់នឹងគ្នា និងចេះស្តាប់ហេតុផលគ្នាទៅវិញទៅមក មិនថាកើតមានការប្រច័ណ្ឌប៉ុន្មានដងទៀត ក៏គ្មានផ្លូវអាចបែកបាក់គ្នាបានដែរ។
៤. ការធុញទ្រាន់គ្នា
បើទោះបីជាមនុស្សពីរនាក់ ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយ ក៏ពេលខ្លះ ម្នាក់ៗនៅតែអាចធុញទ្រាន់នឹងគ្នាខ្លះដែរ អញ្ចឹងហើយ កុំគិតថាការធុញទ្រាន់នឹងគ្នា វាជាអារម្មណ៍អស់ស្រលាញ់ចំពោះគ្នាឱ្យសោះ ឱ្យតែអ្នកទាំងពីរ ចេះសម្របតាមគ្នាទៅវិញទៅមក ផ្តល់ពេលវេលាផ្ទាល់ខ្លួនឱ្យគ្នាខ្លះ ស្នេហានោះនឹងនៅតែគង់វង្សបានយូរអង្វែង។
៥. ការបំបែកបំបាក់ពីអ្នកដទៃ
មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែពេញចិត្តនិងទំនាក់ទំនងស្នេហារបស់អ្នកនោះទេ លើសពីនេះ អាចនឹងមានការមិនពេញចិត្ត ពីគ្រួសារទាំងសងខាងទៀតផង តែបើអ្នកទាំងពីរចេះតស៊ូ មិនបោះបង់គ្នាចោល ហើយព្យាយាមបង្ហាញក្តីស្រលាញ់ឱ្យពួកគាត់បានឃើញ គ្មានឪពុកម្តាយណាហ៊ានជំទាស់ ពេលឃើញកូនមានក្តីសុខនោះទេ ម្យ៉ាងការឆ្លងកាត់រឿងនេះ វាក៏ជាអ្វីដែលអាចវាស់ស្ទង់ក្តីស្រលាញ់របស់គ្នាផងដែរ៕