សិស្សស្រីនេះ ត្រូវគ្រូ.ចា.ប់.ព.ង្រ.ត់ ហើយពេលរកឃើញវិញ នាងទទួលរងការ.ស្ដី.ប.ន្ទោ.ស.ទៀត

//s9.kh1.co/db/dbdb014fde2ac53625e8a511757a688e1f45913a.jpg
សង្គម

 ០៥-វិច្ឆិកា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Elizabeth Thomas គឺជាក្មេងស្រីម្នាក់ ដែលមានជីវិត មិនដូចក្មេងៗដទៃទៀតឡើយ ដែលនាងតែងតែត្រូវបានម្ដាយ.វា.យ.ធ្វើ.បា.ប.ជារឿយៗ និងក្រោយមក នាងក៏បានក្លាយជា.ជ.ន.រ.ង.គ្រោះ .ក្នុងការ.ចា.ប់.ព.ង្រ.ត់.ទៀត។

បរទេស៖ Elizabeth Thomas គឺជាក្មេងស្រីម្នាក់ ដែលមានជីវិតមិនដូចក្មេងៗដទៃទៀតឡើយ ដែលនាងតែងតែត្រូវបានម្ដាយ.វា.យ.ធ្វើ.បា.ប.ជារឿយៗ និងក្រោយមក នាងក៏បានក្លាយជា.ជ.ន.រ.ង.គ្រោះ .ក្នុងការ.ចា.ប់.ព.ង្រ.ត់.ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្នុងឆ្នាំ២០១៦ នាង Elizabeth មានអាយុ១៥ឆ្នាំ បានប្រមូលភាពក្លាហានសម្រាប់ការរាយការណ៍ប្រាប់ប៉ូលិសអំពីអ្នកស្រី Kimberly ដែលត្រូវជាម្ដាយ ដោយបាន.វា.យ.ធ្វើ.បា.ប.នាង រួមទាំងបងប្អូនរបស់នាងប៉ុន្មាននាក់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ បងប្អូនរបស់នាង ថែមទាំងត្រូវបាន.ប.ង្ខំ.ឲ្យ.អា.ក្រា.ត.កា.យ.នៅចំពោះមុខមនុស្សប្លែកមុខ និងមានម្នាក់ ត្រូវបាន.វា.យ.ដំ.ដល់.ស.ន្ល.ប់.បា.ត់.ប.ង់.ស្មា.រ.តី ជាមួយនឹងបន្ទះឈើផងដែរ។

ចំណែកនាង Elizabeth វិញ ត្រូវបានម្ដាយរបស់នាង.រុ.ញ.ក្បា.ល.ខ្ទ.ប់.នឹងម៉ាស៊ីនបោកគក់ និង.ចា.ក់.សោរឲ្យនៅក្នុងបន្ទប់ដាក់អីវ៉ាន់ទៀតផង។ ហើយទីបំផុត ម្ដាយរបស់នាងត្រូវបាន.ចា.ប់.ខ្លួនចេញពីផ្ទះ ដែលមានទីតាំងស្ថិតក្នុងទីប្រជុំជន Culleoka របស់រដ្ឋ Tennessee នៃសហរដ្ឋអាមេរិក ខណៈត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពី​.ប.ទ.​ធ្វើ.​បា.ប.​កុមារ និង​ការ​ធ្វេស​ប្រហែស។

ទន្ទឹមនឹងនេះ លោក Anthony Thomas ដែលត្រូវជាប្ដីរបស់អ្នកស្រី Elizabeth បានដាក់ពាក្យសុំ.លែ.ង.លះ ប៉ុន្ដែទទួលបានការ.ហា.ម.ឃា.ត់ ហើយគាត់បាននិយាយថា លោកមិនបានដឹងអំពីការ.វា.យ.ធ្វើ.បា.ប.ក្មេងៗក្នុងផ្ទះទេ ព្រោះរវល់ធ្វើការជាច្រើនម៉ោង ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០១៧ នាង Elizabeth បានចូលសិក្សា នៃឆ្នាំសិក្សាថ្មីសម្រាប់ថ្នាក់វិទ្យាល័យរបស់នាង និងទន្ទឹងរង់ចាំការចាប់ផ្ដើមថ្មីផងដែរក្នុងជីវិត ដែលពោរពេញដោយមិត្តភក្ដិល្អៗ និងការចង់ចាំដ៏រីករាយ។ ទន្ទឹមនឹងនេះ នាងបានជួបជាមួយនឹងគ្រូបង្រៀនផ្នែកសុខភាពម្នាក់ឈ្មោះថា Tad Cummins អាយុ៥០ឆ្នាំ និងជាបុរសបានរៀបការរួចរាល់ហើយ ព្រមទាំងមានកូនចំនួនពីរនាក់។

គ្រូ Tad បានទាញយកផលប្រយោជន៍ពីស្ថានភាព.រ.បួ.ស.ផ្លូ.វ.ចិ.ត្ត និង.ជំ.ងឺ.បា.ក់.ទឹ.ក.ចិ.ត្ត.របស់នាង Elizabeth ដោយបានខិតចូល និងយកចិត្តទុកដាក់លើនាង មុនពេលមានរឿងមិនល្អកើតឡើង។ ហើយគ្រូ Tad បានធ្វើឲ្យនាងជឿជាក់ និងនិយាយបញ្ចុះបញ្ចូលនាងថា មានតែគាត់ម្នាក់ទេ ដែលស្រលាញ់នាងពិតប្រាកដ និងបានធ្វើឲ្យនាងមានអារម្មណ៍ថា អ្នកទាំងពីរកំពុងស្ថិតក្នុងសេចក្ដីស្នេហា។

តួយ៉ាង គ្រូ Tad និងនាង Elizabeth បានប្រាស្រ័យទាក់ទងគ្នារហូតមក តាមរយៈការផ្ញើសារ។ ហើយគ្រូ Tad ថែមទាំងបាន.រំ.លោ.ភ.បំ.ពា.ន.លើនាង Elizabeth ជាច្រើនលើកច្រើនសារក្នុងថ្នាក់រៀនរបស់គាត់ ដោយ.គំ.រា.ម.ថា នាងនឹង.ធ្លា.ក់.ពិន្ទុ ប្រសិនបើមិនព្រមតាមគាត់ និងប្រាប់នាងទៀតថា គាត់នឹងធ្វើឲ្យនាងក្លាយជាប្រពន្ធរបស់គាត់ផងដែរ។

ថ្ងៃមួយ មានសិស្សស្រីម្នាក់បានដើរចូលថ្នាក់រៀនរបស់គ្រូ Tad ដើម្បីយកកាតាបដែលនាងបានភ្លេច ប៉ុន្ដែក៏ស្រាប់តែឃើញគ្រូ Tad ថើ.ប.បបូរមាត់របស់នាង Elizabeth។ បន្ទាប់មក សិស្សស្រីរូបនេះ បានរាយការណ៍ទៅកាន់នាយកសាលា ហើយគ្រូ Tad បានទទូចថា គាត់បានត្រឹមតែឱបនាង Elizabeth ប៉ុណ្ណោះ ដែលហាក់បីដូចជាឪពុកឱបកូនៗអីចឹង។

ទន្ទឹមនឹងនេះ ខាងសាលា បានប្រាប់ឪពុករបស់នាង Elizabeth ថា នាងនឹងត្រូវដកចេញពីថ្នាក់របស់គ្រូ Tad។ ហើយគ្រូ Tad ត្រូវបាន.ហា.ម.ដា.ច់.ខា.ត.មិនឲ្យនៅក្នុងបន្ទប់តែពីរនាក់ជាមួយនាង Elizabeth ឡើយ ប៉ុន្ដែគ្រូ Tad បាន.បំ.ពា.ន.ច្បាប់របស់សាលាជាច្រើនដង។

រហូតមកដល់ថ្ងៃមួយ ឪពុករបស់នាង Elizabeth បានដឹងថា គ្រូ Tad និងនាង Elizabeth នៅតែទាក់ទងគ្នាតាមរយៈទូរសព្ទដៃ។ ហើយមិនបង្អង់យូរ រឿងរ៉ាវទាំងនេះ ក៏ត្រូវបានរាយការណ៍ទៅកាន់សាលា ដែលធ្វើឲ្យគ្រូ Tad ត្រូវបាន.ព្យួ.រ.ការងារ។

នាអំឡុងពេលស្ថិតក្រោមការ.ព្យួ.រ.ពីការងារ គ្រូ Tad បាន.លួ.ច.ទាក់ទងនាង Elizabeth ដោយប្រាប់នាងថា ដាច់ខាតត្រូវតែរក្សាទំនាក់ទំនងជាមួយគាត់។ ប្រសិនបើគាត់ដឹងថា នាងកំពុងមានមានទំនាក់ទំនងស្នេហាជាមួយបុរសថ្មី គាត់នឹង.ស.ម្លា.ប់.បុរសនោះភ្លាម។ ហើយប្រសិនបើគាត់មិនបាននាងទេ គាត់ក៏នឹង.ស.ម្លា.ប់.ខ្លួនឯងផងដែរ។ បន្ថែមពីនេះទៀត នាង Elizabeth តែងតែត្រូវបាន គ្រូ Tad គំ.រា.ម.ស.ម្លា.ប់.គ្រួសារទៀតផង។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នាង Elizabeth បានប្រាប់បងប្អូនម្នាក់របស់នាងថា ប្រសិនបើមិនឃើញនាងត្រឡប់មកផ្ទះវិញទេ ត្រូវប្រញាប់ប្រញាល់រាយការណ៍ទៅប៉ូលិស។ នាវេលាម៉ោង៨:០០នាទីព្រឹក មិត្តភក្ដិរបស់នាងម្នាក់ បានដាក់នាងចុះនៅភោជនីដ្ឋានក្នុងតំបន់មួយកន្លែង ខណៈគ្រូ Tad កំពុងរង់ចាំនៅស្ថានីយប្រេងឥន្ធនៈក្បែរៗនោះ។ ហើយនាង Elizabeth បានចូលក្នុងរថយន្ដរបស់គ្រូ Tad និងលុះមកដល់ម៉ោង១០:៣០នាទីយប់ នាងត្រូវបានរាយការណ៍ថា បា.ត់.ខ្លួនតែម្ដង។

មុនពេលចាកចេញទៅតែពីរនាក់ គ្រូ Tad បានដកប្រាក់ចេញពីកុងធនាគារចំនួន៤,៥០០ដុល្លារអាមេរិក និងបានបំពេញវេជ្ជបញ្ជាសម្រាប់ថ្នាំម៉្យាង ដែលប្រើសម្រាប់ពង្រឹង.ប្រ.ដា.ប់.ភេ.ទ.របស់បុរស។ ហើយគ្រូ Tad ក៏បានបន្សល់ទុកនូវសំបុត្រមួយឲ្យប្រពន្ធរបស់គាត់ដោយសរសេរថា គាត់ចង់សម្រាកឲ្យស្រឡះខួរក្បាល និងមិនបាច់រាយការណ៍ទៅកាន់ប៉ូលិសទេ ព្រោះគាត់នឹងវិលត្រឡប់មកផ្ទះវិញឆាប់ៗ។

ប្រពន្ធរបស់គ្រូ Tad ដែលមានឈ្មោះថាអ្នកស្រី Jill បានរាយការណ៍ទៅកាន់ប៉ូលិសនៅថ្ងៃបន្ទាប់ ដោយសារតែ.កាំ.ភ្លើ.ង.ពីរដើម ត្រូវបាន.បា.ត់.ចេញពីផ្ទះ។

គ្រូ Tad បានយកទូរសព្ទរបស់នាង Elizabeth បោះ.ចោ.ល.ពីលើស្ពាន ផ្ដាច់ប្រព័ន្ធ GPS ពីរថយន្ដ និង.ប.ង្ខំ.ឲ្យនាង Elizabeth លាបពណ៌សក់។ ហើយគាត់បានទុក.កាំ.ភ្លើ.ង.ក្បែរខ្លួនជានិច្ច និងមិនដែលឲ្យនាង Elizabeth ទៅណាឆ្ងាយពីភ្នែករបស់គាត់ទេ។ ទន្ទឹមនឹងនេះ គាត់បាន.ប.ង្អ.ត់.អាហារនាង ដោយប្រាប់នាងថា គាត់ចូលចិត្តនារី.រា.ង.ស្គ.ម.ៗ ខណៈអ្នកទាំងពីរធ្វើដំណើរឆ្លងកាត់រដ្ឋ Oklahoma ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ នាង Elizabeth ត្រូវបានជួយ.ស.ង្គ្រោះ ក្រោយពីរយៈពេល៣៨ថ្ងៃ នៅកាប៊ីនស្នាក់ស្ងប់ស្ងាត់មួយកន្លែងក្នុងតំបន់ Cecilville។ ចំណែកម្ចាស់កាប៊ីន ដែលមានឈ្មោះថា Griffin Barry បានរៀបរាប់ថា គ្រូ Tad និងនាង Elizabeth បានបង្ហាញខ្លួនឲ្យគាត់ឃើញ និងប្រាប់គាត់ថា អ្នកទាំងពីរបាន.បា.ត់.ប.ង់.អ្វីគ្រប់ក្នុង.គ្រោះ.អ.គ្គិ.ភ័.យ។ ហើយគ្រូ Tad បានប្រាប់គាត់ថាឈ្មោះ John និងមានអាយុ៤៤ឆ្នាំ ខណៈនាង Elizabeth បានប្ដូរឈ្មោះទៅជា Joanna អាយុ២៤ឆ្នាំ ក្នុងនាមជាប្ដីប្រពន្ធនឹងគ្នា។

ដោយក្ដីអាណិតអាសូរ ម្ចាស់កាប៊ីនបានប្រគល់ប្រាក់ឲ្យអ្នកទាំងពីរចំនួន៤០ដុល្លារអាមេរិក និងអនុញ្ញាតឲ្យអ្នកទាំងពីរស្នាក់នៅក្នុងកាប៊ីនទុកចោល ដោយមិនចាំបាច់បង់ប្រាក់ថ្នៃឈ្នួល និងជំនួសដោយការជួយធ្វើការងារគាត់ផងដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ ម្ចាស់កាប៊ីន បានសង្កេតឃើញថា នាង Elizabeth មិនត្រូវបានអនុញ្ញាតឲ្យនិយាយសម្រាប់ខ្លួននាងទេ ដោយមានគ្រូ Tad និយាយជំនួសរហូត។ ចំណែកស្លាកលេខរថយន្ដក៏ត្រូវបានបិតបាំងផងដែរ។

ដូច្នេះ ម្ចាស់កាប៊ីន មានការ.ស.ង្ស័.យ.ជាខ្លាំង និងបាន.លួ.ច.ថតរូបរបស់គ្រូ Tad និងនាង Elizabeth រួចរាយការណ៍ទៅកាន់ប៉ូលិស។ ចំពោះការផ្ដល់ដំណឹងទៅកាន់ប៉ូលិសបែបនេះ គាត់ទទួលបានប្រាក់រង្វាន់ចំនួន១០,០០០ដុល្លារអាមេរិកឯណោះ។

នៅក្នុងកាប៊ីន ប៉ូលិសបានរកឃើញ.ឡ.ដុ.ត.ចល័តមួយ អង្ករមួយប៉ាវ ក្រដាស​អនាម័យ និងប្រេងដូងជាដើម ប៉ុន្ដែមិនមានទឹក ឬអគ្គិសនីសម្រាប់ប្រើប្រាស់ទេ។ គ្រូ Tad ត្រូវបាន.ចា.ប់.ខ្លួន និងបានសារភាពកំហុសរបស់គាត់ផងដែរ។ បន្ទាប់មក ខាងសាលាបានសម្រេច.ប.ណ្ដេ..ញ.គាត់ចេញពីការងារ ហើយប្រពន្ធរបស់គាត់គឺអ្នកស្រី Jill បានដាក់ពាក្យ.សុំ.លែ.ង.លះ.គាត់តែម្ដង។

ទន្ទឹមនឹងនេះ នាង Elizabeth បាននិយាយថា គ្រូ Tad គំ.រា.ម.ស.ម្លា.ប់.នាងដោយប្រើ.កាំ.ភ្លើ.ង ប្រសិននាងមិនព្រមចាកចេញជាមួយគាត់។ ហើយបាន.ប.ង្ខំ.នាងឲ្យដេក.អា.ក្រា.ត.កា.យ និង.រំ.លោ.ភ.នាងជារឿយៗ។

ក្រោយពីលេចឮរឿងរ៉ាវទាំងនេះ នៅលើសារព័ត៌មានមក នាង Elizabeth បានទទួលរងនូវមតិ.ស្ដី.ប.ន្ទោ.ស.ជាច្រើន ដែលបាន.ចោ.ទ.នាងថា នាងជាដើមហេតុធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់គ្រូ Tad បែ.ក.បា.ក់, ធ្វើឲ្យគ្រូ Tad បា.ត់.ប.ង់.ការងារ, និង.បំ.ផ្លា.ញ.ជីវិតរបស់គ្រូ Tad ផងដែរ។

យ៉ាងណាមិញ គ្រូ Tad ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧។ ចំណែកនាង Elizabeth និងឪពុករបស់នាង បានប្ដឹងសាលាជោគជ័យក្នុងការទារទឹកប្រាក់៦៥០,០០០ដុល្លារអាមេរិក ដោយសារតែការមិនអើពើពីនាងឲ្យបានដិតដល់ មុនពេលការ.ចា.ប់.ព.ង្រ.ត់.កើតឡើង។ ហើយគិតត្រឹមឆ្នាំ២០១៩ នាង Elizabeth ក៏បានភ្ជាប់ពាក្យជាមួយនឹងមិត្តភក្ដិចាស់របស់នាង និងប្រើជីវិតរស់នៅធម្មតាដូចគេឯងផងដែរ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: medium / wkrn / wreg / columbiadailyherald

សូមទស្សនារូបភាពខាងក្រោម៖

នាង Elizabeth (cr to the owner)
នាង Elizabeth (cr to the owner)
នាង Elizabeth (cr to the owner)
នាង Elizabeth (cr to the owner)
គ្រូ Tad cr to the owner)
គ្រូ Tad cr to the owner)
គ្រូ Tad cr to the owner)
គ្រូ Tad cr to the owner)
គ្រូ Tad និងនាង Elizabeth ក្នុងកាមេរ៉ាសុវត្ថិភាព (cr to the owner)
គ្រូ Tad និងនាង Elizabeth ក្នុងកាមេរ៉ាសុវត្ថិភាព (cr to the owner)
កាប៊ីនស្នាក់នៅ cr to the owner)
កាប៊ីនស្នាក់នៅ cr to the owner)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T