ភ្នំពេញ, ថ្ងៃទី22 ខែមករា ឆ្នាំ២០២៥ - emart24 បានបើកសាខាបន្ទាប់របស់ខ្លួន សាខាទី ៤ នៅតំបន់ ចំការដូង ដែលស្ថិតនៅជិត សហគមន៍ខណ្ឌមានជ័យ តំបន់ស្ទឹងមានជ័យ នឹងវេងស្រេង ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន Convenience Store កូរ៉េដំបូងគេ emart24 បានធ្វើការពង្រីកសាខារបស់ខ្លួនបន្ថែមទៀតនៅក្នុង តំបន់ស្ទឹងមានជ័យ នឹងវេងស្រេង ដែលនេះគឺជាការបោះជំហានយ៉ាងលឿនរបស់ខ្លួនស្របដោយភាពរីកចម្រើនតាមរយៈការផ្គត់ផ្គង់នូវម្ហូបអាហារកូរ៉េ ចំណីអាហារ ភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មរបស់ emart24 ក្នុងការនាំយកបទពិសោធន៍ហាងទំនិញដ៏រស់រវើក និងប្រកបដោយភាពច្នៃប្រឌិតពីប្រទេសកូរ៉េមកកាន់បេះដូងនៃប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សemart24 បានចូលខ្លួនមកផ្តល់សេវាកម្មជូនអតិថិជននាពាក់កណ្តាលឆ្នាំ ២០២៤ ដោយ អតិថិជនអាចទទួលបាននូវជម្រើសដ៏ច្រើនសម្បូរបែបនៃទំនិញកូរ៉េផ្តាច់មុខ ដែលមិនមានជាទូទៅនៅក្នុងហាងផ្សេងទៀតឡើយ។ សាខាថ្មីនេះក៏បានផ្តល់ជូន និងរួមបញ្ចូលគ្នានូវអាហារកូរ៉េ ដែលពេញនិយមក្នុងពេលបច្ចុប្បន្ន ដូចជាអាហារសម្រន់ អាហារពេញនិយមតាម K-Pop ទំនិញ និងភេសជ្ជៈកូរ៉េ និងជម្រើស Ramyun ជាច្រើនប្រភេទ ដែលអាចធ្វើការឆុងដោយខ្លួនឯងដោយម៉ាស៊ីនទំនើប ក្នុងហាងតែម្តង។
បន្ថែមពីលើផលិតផលកូរ៉េ emart24 ប្ដេជ្ញាបង្កើតឱកាសការងារសម្រាប់យុវជនកម្ពុជា តាមរយៈការផ្តល់ឱកាសការងារប្រមាណ 300 ជំនាញ ក្នុងឆ្នាំ ២០២៥ នេះបន្ថែមទៀត ឱកាសការងារទាំងអស់នេះ កើតឡើងបានតាមរយៈ ការពង្រីកប្រតិបត្តិការអាជីវកម្ម emart24 ឥតឈប់ឈរផ្តល់ជូនសេវាកម្ម ដ៏ល្អផ្តាច់មុខ ជូនទៅកាន់អតិថិជន។ emart24 មានគោលបំណងបង្កើតឱកាសការងារជាច្រើន ផ្តល់ឱកាសដល់យុវជនដែលមានសមត្ថភាព ចូលរួមចំណែកដល់ការអភិវឌ្ឍន៍ emart24 ជួយដល់សេដ្ឋកិច្ច នឹងសហគមន៍ទូទាំងប្រទេស។
ហាង emart24 ចំការដូង ដែលជាសាខាទី៤ បានប្តេជ្ញានឹងនាំយកភាពសម្បូរបែបក្នុងការទំនិញ នឹងរស់នៅនាសម័យទំនើប មកបម្រើជូនអតិថិជន ទាំងគុណភាពនឹងសេវាកម្មគួរជាទីគាប់ចិត្តជូនអតិថិជនក្នុងប្រទេសកម្ពុជា។