ភ្នំពេញ៖ គ្រាន់តែនិយាយដល់អ្នកនាង គឹម លីហ្សា ជឿថាប្រិយមិត្តច្បាស់ជាស្គាល់ បើទោះបីច្រើនឆ្នាំចុងក្រោយនេះ នាងហាក់ស្ងាត់ពីការងារសិល្បៈ។ ម្យ៉ាងតារារូបនេះ នៅតែទទួលបានប្រជាប្រិយភាព ហើយហ្វេនៗនៅចង់ដឹងពីជីវិតឯកជនប្រចាំថ្ងៃនាងដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយត្រឡប់មកពីអូស្ត្រាលី មករស់នៅកម្ពុជាវិញ គេដឹងថាអ្នកនាង គឹម លីហ្សា បានបើកមុខជំនួញជាបន្តបន្ទាប់ហើយពង្រីក បានច្រើនសាខាទៀតផង។ ពិតណាស់ បច្ចុប្បន្នតារាស្រីរូបនេះ កំពុងជោគជ័យនឹងមុខរបររកស៊ី ខណៈមានអតិថិជនគាំទ្រច្រើន។
ជាក់ស្ដែង បន្ទាប់ពីជោគជ័យលើមុខជំនួញ អ្នកនាង គឹម លីហ្សា កាន់តែប្រើជីវិតយ៉ាងហ៊ឺហារ។ ជាពិសេស ថ្មីៗនេះនាងទើបចំណាយលុយវះកាត់ព្រីកដើមទ្រូងផងដែរ។ ហើយមុននេះបន្តិច នាងបានចំណាយលុយបន្ថែម ទិញរថយន្តស៊េរីទំនើបពណ៌ខ្មៅថ្មីសន្លាងដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ៕
សូមទស្សនារូបភាពខាងកក្រោម៖





