ស្វិតស្វាញណាស់! អាល្លឺម៉ង់ និងអេស្ប៉ាញសម្រុកគ្នាទៅវិញទៅមក ចុងក្រោយស្មើគ្នា ១-១ ចែកគ្នាម្នាក់១ពិន្ទុ(មានវីដេអូ)

//s9.kh1.co/be/be39b18d716e8f72ebc154759af5fa9ac9678b58.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

អាល្លឺម៉ង់ និងអេស្ប៉ាញសម្រុកគ្នាទៅវិញទៅមក ចុងក្រោយស្មើគ្នា ១-១ ចែកគ្នាម្នាក់១ពិន្ទុ

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមជម្រើសជាតិ អេស្ប៉ាញ បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ អាល្លឺម៉ង់ នៃការប្រកួតជុំទី ២ ប្រចាំពូល E នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមខ្លាំងទាំង ២ ពិតជាសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ប៉ុន្តែចុងក្រោយពួកគេបានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុប៉ុណ្ណោះ ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលលទ្ធផលស្មើគ្នា ១-១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ខណៈនៅក្នុងការប្រកួតគឺក្រុមជម្រើសជាតិ អេស្ប៉ាញ ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Alvaro Morata នៅនាទីទី ៦២, លុះរំលងចូលនាទីទី ៨៣ ខាងក្រុម អាល្លឺម៉ង់ ក៏រកបានគ្រាប់បាល់តាមស្មើមកវិញ ដែលស៊ុតបញ្ចូលទីដោយ Niclas Fullkrung។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា អេស្ប៉ាញ បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃពូល E ក្រោយឆ្លងកាត់ ២ប្រកួត ពួកគេឈ្នះ ១ និងស្មើ ១ មាន ៤ ពិន្ទុក្នុងដៃ ចំណែក អាល្លឺម៉ង់ វិញ ពួកគេកំពុងឈរនៅបាតតារាង ដោយឆ្លងកាត់ ២ ប្រកួតកន្លងមក ពួកគេទើបតែមាន ១ ពិន្ទុប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T