បរទេស៖ កាលពីព្រឹកមិញនេះត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ក្រុមម្ចាស់ផ្ទះ Inter Miami បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Sporting KC នៅក្នុងការប្រកួតជុំដំបូង ជើងទី ២ នៃពានរង្វាន់ Concacaf Champions Cup។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមភ្ញៀវ Inter Miami ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Sporting KC ក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្នុងនោះ ៣ គ្រាប់របស់ Inter Miami គឺរកបានដោយ Lionel Messi នៅនាទីទី ១៩, Tadeo Allende នៅនាទីទី ៤៥+១ និង Luis Suarez នៅនាទីទី ៤៥+៣។ ចំណែក ១ គ្រាប់របស់ Sporting KC វិញ គឺរកបានដោយកីឡាករ Memo Rodriquez នៅនាទីទី ៦៣។

គួរបញ្ជាក់ថា ក្រុម Inter Miami របស់ Leo Messi គឺបានកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពាន Concacaf Champions Cup ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតទាំង ២ ជើង ពួកគេបានយកឈ្នះក្នុងលទ្ធផលសរុប ៤-១ ខណៈប្រកួតបន្ទាប់នៅវគ្គ ១៦ ក្រុម ពួកគេនឹងត្រូវជួបជាមួយក្រុម Cavalier។

សូមទស្សនាវីដេអូខាងក្រោម៖