ថាមិនត្រូវ មើលមិនឃើញ តិចស្តេចពពែ Messi ផ្លាស់មក Barca វិញមែន ក្រោយគាត់បង្ហើបពាក្យសម្តីមួយម៉ាត់នេះ

//s9.kh1.co/f2/f20e8110290bcb91f0a68b33aeafce719f66ee41.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២៥ ៣ល្ងាច · ៨ ម៉ោងមុន

ថាមិនត្រូវ មើលមិនឃើញ តិចស្តេចពពែ Messi ផ្លាស់មក Barca វិញមែន ក្រោយគាត់បង្ហើបពាក្យសម្តីមួយម៉ាត់នេះ

បរទេស៖ អ្នកគាំទ្រ Barcelona ជាច្រើនកំពុងមានក្តីសង្ឃឹម និងសង្ស័យថា វីរបុរស Lionel Messi ទំនងអាចនឹងកំពុងមានអារម្មណ៍ចង់ផ្លាស់ទៅកាន់ទ្រនំចាស់ Barcelona វិញ បន្ទាប់ពីអ្នកកាសែតដ៏គួរឱ្យទុកចិត្តម្នាក់លោក Alex Candal បានទម្លាយពីពាក្យសម្តីប៉ុន្មានម៉ាត់របស់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ថាគាត់គឺចង់ត្រឡប់ទៅ Barcelona វិញមុនពេលចូលនិវត្តន៍ពីបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi
Lionel Messi

លោក Alex Candal ដែលបច្ចុប្បន្នមានវ័យ ៥៥ ឆ្នាំ លោកគឺជាអ្នកសារព័ត៌មានដ៏ល្បីល្បាញម្នាក់ ហើយក្រៅពីនេះលោកក៏ជាពិធីករកីឡា និងជាអ្នកវិភាគកីឡាម្នាក់ប្រចាំស្ថាប័ន VTV, RCTV, Meridiano TV, DIRECTV Sports ផងដែរ ខណៈកាលពីរដូវក្តៅ ឆ្នាំ ២០២៣ កន្លងទៅ គឺរូបលោកនេះហើយ ដែលបានចុះផ្សាយមុនគេ ថា Messi នឹងផ្លាស់ទៅកាន់ក្លិប Inter Miami។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោកបានចុះផ្សាយពាក្យសម្តីដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់ Leo Messi ដែលគាត់បាននិយាយថា "ខ្ញុំមិនអាចចាកចេញពីបាល់ទាត់អាជីព ដោយមិនបានលេងនៅកីឡដ្ឋាន Camp Nou ថ្មីនោះទេ"

តាមរយៈពាក្យសម្តីនេះ គឺបានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសសារព័ត៌មានធំៗនៅលើពិភពលោកហាក់មានការចាប់អារម្មណ៍មែនទែន សូម្បីលោក Fabrizio Romano ក៏បានចុះផ្សាយបន្តផងដែរ ដោយគេបានសង្ស័យថា ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៨ សម័យរូបនេះ ទំនងកំពុងមានបំណងចង់ទៅលេងនៅ Barca ជាលើកចុងក្រោយ មុនពេលគាត់បញ្ចប់អាជីពពីបាល់ទាត់៕

ការចុះផ្សាយរបស់លោក Fabrizio Romano
ការចុះផ្សាយរបស់លោក Fabrizio Romano

ប្រភព Sportskeeda


Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T