បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុម Al-Wehda បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Nassr នៅក្នុងការប្រកួតសប្តាហ៍ទី ២២ នៃក្របខណ្ឌ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមភ្ញៀវ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Al-Wehda ក្នុងលទ្ធផល ២ ទល់នឹង ០។
ក្នុងនោះគ្រាប់ដំបូងរបស់ Al-Nassr គឺរកបានដោយ Cristiano Ronaldo នៅនាទីទី ៤៨ និងមួយគ្រាប់ទៀត ដែលជាគ្រាប់ទី ២ គឺរកបានដោយខ្សែប្រយុទ្ធស្លាប Sadio Mane នៅនាទីទី ៩០+១០ ដែលជាគ្រាប់បាល់ពិន័យ ១១ ម៉ែត្រ។

គួរបញ្ជាក់ថា Al-Nassr បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៣ នៃក្របខណ្ឌ Saudi Pro League ក្រោយឆ្លងកាត់ ២២ ប្រកួត ពួកគេឈ្នះ ១៤ ស្មើ ៥ និងចាញ់ ៣ មាន ៤៧ ពិន្ទុ រីឯក្រុម Al-Wehda វិញកំពុងឈរនៅបាតតារាងលេខរៀងទី ១៨ ក្រោយឆ្លងកាត់ ២២ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ ស្មើ ៤ និងចាញ់ ១៥ មាន ១៣ ពិន្ទុ។

សូមទស្សនាវីដេអូខាងក្រោម៖