អង់គ្លេស៖ វីរបុរសក្លិប Manchester United លោក Dwight Yorke បានទទូចឲ្យ ក្រុមបិសាចក្រហមចុះហត្ថលេខានាំយក Paul Pogba មករួមក្រុម ព្រោះលោកគិតថា សមត្ថភាពរបស់កីឡាករសញ្ជាតិបារាំងរូបនេះ មានគុណផលខ្ពស់ជាងខ្សែបម្រើណាៗទាំងអស់នៅក្នុងក្រុមនាពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Pogba បច្ចុប្បន្ន គឺ មិនទាន់មានក្លិបថ្មីលេងនៅឡើយទេ បន្ទាប់ពីរូបគេត្រូវបានក្លិប Juventus ផ្តាច់កុងត្រាចាស់ចោល ក្រោយគាត់ជាប់បម្រាមមិនឱ្យលេងបាល់ទាត់រយៈពេល ១៨ ខែ ដោយសារមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន ប៉ុន្តែក្រោយទទួលបានភ្លើងខៀវឱ្យចូលលេងបាល់ទាត់ឡើងវិញ នៅក្នុងខែ មីនា ខាងមុខ ឥឡូវនេះខ្សែបម្រើសញ្ជាតិ បារាំង វ័យ ៣១ ឆ្នាំកំពុងត្រូវបានក្លិបនៅតំបន់ អឺរ៉ុប ជាច្រើនចាប់អារម្មណ៍ ក្នុងនោះក៏មាន Man UTD ដែលជាអតីតក្លិបរបស់គេផងដែរ។
ទាក់ទងនឹងរឿងខាងលើ លោក Yorke បាននិយាយថា៖
ខ្ញុំនឹងផ្តល់ឱកាសឲ្យ Pogba ជាលើកទៅបី ពីព្រោះអ្វីដែល Man UTD កំពុងជួប ខ្ញុំជឿជាក់លើអ្វីដែលគាត់អាចរួមចំណែកបាន។ Pogba គឺ ជាកីឡាករដ៏ល្អ ឆាប់ផ្តល់កុងត្រាដល់គាត់ទៅ។ ទោះបីជាគាត់មានវ័យ ៣១ឆ្នាំទៅហើយ ប៉ុន្តែ គាត់មានសមត្ថភាពល្អជាងឆ្ងាយលើកីឡាករដែលក្រុមមានបច្ចុប្បន្ន៕

ប្រភព៖ Metro