អាមេរិក៖ John Joubert បានកើតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៦៣ ក្នុងទីក្រុង Lawrence របស់រដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក។ ហើយនៅពេលគាត់មានអាយុ៦ឆ្នាំ ឪពុកម្ដាយរបស់គាត់បានលែងលះគ្នា ដែលគាត់ត្រូវបានរស់នៅជាមួយម្ដាយ ខណៈម្ដាយមិនអនុញ្ញាតឲ្យគាត់ជួបមុខឪពុកតទៀតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឆ្នាំ១៩៧៤ John និងម្ដាយរបស់គាត់បានផ្លាស់ទៅរស់នៅក្នុងទីក្រុង Portland នៃរដ្ឋ Maine វិញ។ ហើយអ្វីគ្រប់យ៉ាង ហាក់មានភាពថ្មីស្រឡះចំពោះគាត់ជាខ្លាំង ដែលបានធ្វើឲ្យគាត់មានអារម្មណ៍ថាឯកា និងឃ្លាតចេញឆ្ងាយពីក្នុងពិភពលោក។ ទន្ទឹមនឹងនេះ គាត់បានចូលរួមក្រុមកុមារកាយរឹទ្ធិ និងបានចាប់ផ្ដើមមានគំនិតធ្វើ.អ.ត្ត.ឃា.ត សោ.ក.សៅ រួមទាំងមានបំណងចង់.ស.ម្លា.ប់.មនុស្សប្លែកមុខតាមផ្លូវផងដែរ។
នៅពេលមានអាយុ១៣ឆ្នាំ John បានយកខ្មៅដៃ.ចា.ក់.ក្មេងស្រីម្នាក់ ដែលការស្រែក.យំ.ដោយភាព.ឈឺ.ចា.ប់.របស់នាង បានធ្វើឲ្យគាត់មាន.ចំ.ណ.ង.ផ្លូ.វ.ភេ.ទ.តែម្ដង។ ហើយថ្ងៃបន្ទាប់ គាត់បានបង្ក.រ.បួ.ស.ស្នា.ម.ដល់ក្មេងស្រីម្នាក់ទៀត ដោយប្រើ.កាំ.បិ.ត.ឡា.ម នៅពេលដែលនាងកំពុងជិះកង់។ មិនត្រឹមតែប៉ុណ្ណេះទេ គាត់ថែមទាំងបានចាត់ការក្មេងប្រុសម្នាក់ នៅទីតាំងផ្សេង ដោយការ.វា.យ.ដំ និងស្ទើរតែ.ច្រ.បា.ច់.ក.ឲ្យស្លាប់ទៀតផង។ ប៉ុន្ដែជុំវិញសកម្មភាពដ៏.សា.ហា.វ.ឃោ.រ.ឃៅ.ទាំងនេះរបស់គាត់ មិនដែលត្រូវបាន.ចា.ប់.ខ្លួ.ន.ទេ និងបានក្លាយជាសកម្មភាពចាប់ផ្ដើមនៃអំពើ.ឃា.ត.ក.ម្ម។
តួយ៉ាង នាឆ្នាំ១៩៨១ ក្រោយពីបញ្ចប់ការសិក្សាពីវិទ្យាល័យ Cheverus High School រួចមក John បានផ្លាស់ទីលំនៅម្ដងទៀត ដោយទៅរស់នៅក្នុងទីក្រុង Bellevue របស់រដ្ឋ Nebraska។ ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨២ គាត់បាន.ស.ម្លា.ប់.ក្មេងប្រុសម្នាក់អាយុ១១ឆ្នាំ ដែលមានឈ្មោះថា Richard Stetson។
ជាក់ស្ដែង ក្មេងប្រុស Richard ត្រូវបានរាយការណ៍ថា.បា.ត់.ខ្លួ.ន.ដោយឪពុកម្ដាយរបស់គេ និងលុះមកដល់ថ្ងៃបន្ទាប់ សា.ក.ស.ព.ត្រូវបានប្រទះឃើញនៅម្ដុំផ្លូវ Interstate 295។ ហើយ.សា.ក.ស.ព.ត្រូវបាន.អា.ក្រា.ត.កា.យ ចា.ក់ និង.ច្រ.បា.ច់.ក.ផងដែរ។
ជុំវិញការ.ស្លា.ប់.របស់ក្មេងប្រុស Richard មិនមានភស្តុតាងណាមួយ អាចភ្ជាប់ទៅកាន់ John បានទេ ប៉ុន្ដែមានមនុស្សម្នាក់ផ្សេងទៀតត្រូវបាន.ស.ង្ស័.យ និងត្រូវបានដោះលែងវិញ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំកន្លះ។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨៣ ក្មេងប្រុស Danny Eberle អាយុ១៣ឆ្នាំ បាន.បា.ត់.ខ្លួ.ន.ក្នុងទីក្រុង Omaha នៃរដ្ឋ Nebraska និងរយៈពេល៣ថ្ងៃបន្ទាប់ សា.ក.ស.ព.ត្រូវបានប្រទះឃើញចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីកង់របស់គេ។ ហើយតាមពិតទៅ ក្មេងប្រុស Danny គឺជាអ្នកចែកចាយកាសែតសម្រាប់ភ្នាក់ងារកាសែត Omaha World-Herald។ ចំពោះ.សា.ក.ស.ព.របស់គេវិញ ត្រូវបានដោះសម្លៀកបំពាក់ចេញ ដោយបន្សល់ទុកត្រឹមខោក្នុង ដៃជើង.ជា.ប់.ចំ.ណ.ង និងត្រូវបាន.ចា.ក់.ចំនួន៩ដងផងដែរ។
ទន្ទឹមនឹងនេះ បងប្រុសរបស់ក្មេងប្រុស Danny បានរម្លឹកថា ធ្លាប់មានបុរសស្បែកសម្នាក់បើករថយន្ដពណ៌ត្នោតតាមពួកគេទាំងពីរនាក់បងប្អូន មុនពេលការ.បា.ត់.ខ្លួ.ន.កើតឡើង ប៉ុន្ដែយ៉ាងណាក៏ដោយ ក៏មិនមានសញ្ញាណាមួយអាចនាំទៅកាន់់ John ដែរ។ យ៉ាងណាមិញ មិនខុសពីករណីឃាតកម្មដំបូងឡើយ ដែលប៉ូលិសបាន.ចា.ប់.ឃុំ.ខ្លួនបុរសម្នាក់ ប៉ុន្ដែត្រូវបានដោះលែងវិញ ដោយសារតែខ្វះភស្តុតាង។
មិនយូរប៉ុន្មាន ករណី.ឃា.ត.ក.ម្ម.ទី៣ ត្រូវបានកើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៣ ដែលក្មេងប្រុស Christopher Waiden អាយុ១២ឆ្នាំ បាន.បា.ត់.ខ្លួ.ន.ពីក្នុងទីក្រុង Papillion នៃរដ្ឋ Nebraska។ ចំពោះ.សា.ក.ស.ព ត្រូវបាន.ស.ម្លា.ប់.ចោលភ្លាមៗ ដោយការ.ចា.ក់ និង.អា.រ.ក.ស្ទើរតែ.ដា.ច់ បន្ទាប់ពីត្រូវបាន.ចា.ប់.ព.ង្រ.ត់។ ហើយមានសាក្សីម្នាក់ បាននិយាយថា គេបានប្រទះឃើញបុរសស្បែកសបើករថយន្ដពណ៌ត្នោតផងដែរ។
ទីបំផុត John ត្រូវបាន.ចា.ប់.ខ្លួ.ន.នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៨៤ បន្ទាប់ពីគ្រូមត្តេយ្យម្នាក់បានសង្កេតឃើញបុរសស្បែកសបើកបររថយន្ដក្នុងតំបន់ និងមានការ.ស.ង្ស័.យ ក៏បានកត់ស្លាកលេខរថយន្ដទុកទៀតផង។ ហើយ John បានធ្វើការព្រមានគ្រូមត្តេយ្យរូបនេះផងដែរ មុនពេលបើករថយន្ដចាកចេញ។
ជាលទ្ធផល ប៉ូលិសបានរកឃើញថា រថយន្ដដែល John បើកបរក្នុងថ្ងៃគ្រូមត្តេយ្យប្រទះឃើញមិនមែនជារថយន្ដរបស់គាត់ទេ ដែលជារថយន្ដជួលប៉ុណ្ណោះ។ ហើយរថយន្ដដែលជាកម្មសិទ្ធិផ្ទាល់របស់គាត់ គឺកំពុងស្ថិតក្រោមការជួសជុល និងជាប្រភេទម៉ាក Chevrolet Nova ពណ៌ត្នោត។
ក្រោយមក John ក៏បានសារភាពចំពោះកំហុសរបស់គាត់ និងទទួលបានការវាយតម្លៃជាច្រើនដងពីផ្នែកចិត្តសាស្រ្ត។ ហើយគាត់ត្រូវបានរកឃើញថាមាន.ជំ.ងឺ.វង្វេងស្មារតី ទំនោរចិត្តសោកសៅ និង.ជំ.ងឺ.បុគ្គលិកលក្ខណៈ Schizoid។
ដូច្នេះ John ត្រូវបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជីវិតពីបទ.ឃា.ត.ក.ម្ម.នៅរដ្ឋ Nebraska និងជាប់ពន្ធនាគារអស់មួយជីវិតពីបទ.ឃា.ត.ក.ម្ម.នៅរដ្ឋ Maine។ ហើយគាត់ និងមេធាវីរបស់គាត់ បានព្យាយាមប្តឹងឧទ្ធរណ៍ ប៉ុន្តែត្រូវបានបដិសេធ ខណៈគាត់ត្រូវបានគ្រោង នឹង.ប្រ.ហា.រ.ជីវិតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៦ តាមរយៈកៅអីអគ្គិសនី។
អាហារចុងក្រោយរបស់ John គឺភីហ្សាជាមួយម្ទេសបៃតង ខ្ទឹមបារាំង នំខេកស្ត្របឺរី និងកាហ្វេខ្មៅ ហើយសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គាត់គឺបាននិយាយថា៖
ខ្ញុំគ្រាន់តែចង់និយាយម្តងទៀតថា ខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំមិនដឹងថា តើការ.ស្លា.ប់.របស់ខ្ញុំនឹងផ្លាស់ប្តូរអ្វី ឬវានឹងអាចនាំឲន្យរណាម្នាក់មានសេចក្ដីសុខទេ។ ខ្ញុំគ្រាន់តែសុំឲ្យក្រុមគ្រួសាររបស់ Danny Eberle, Christopher Walden និង Richard Stetson សូមព្យាយាមស្វែងរកសេចក្ដីសុខ។ ហើយសុំឲ្យប្រជាជន អត់ទោសឲ្យខ្ញុំផងដែរ។ អស់ហើយ។
John ត្រូវបាន.ប្រ.ហា.រ.ជី.វិ.ត.នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៦ តាមការគ្រោងទុក នាវេលាម៉ោង១២:២៩នាទីរំលងអាធ្រាត្រ ក្នុងអាយុ៣៣ឆ្នាំ៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: wiki / allthatinteresting / medium
សូមទស្សនារូបភាពខាងក្រោម៖
![John មុនពេល.ចា.ប់.ខ្លួ.ន (cr to the owner)](https://s9.kh1.co/__image/w=510,h=399,q=100/a7/a7c0404fe6e3996b8f44e2d8f0de448d358b1115.png)
![John ពេល.ចា.ប់.ខ្លួ.ន (cr to the owner)](https://s9.kh1.co/__image/w=650,h=366,q=100/a0/a06e7d283cb4a40217a8c9eafb3aec35f928ed4c.jpg)
![John ពេល.ចា.ប់.ខ្លួ.ន (cr to the owner)](https://s9.kh1.co/__image/w=650,h=404,q=100/f6/f6b3dfbffeff861d0f023e3aacc760a7b9d3963d.jpg)
![John មុនពេល.ប្រ.ហា.រ.ជី.វិ.ត (cr to the owner)](https://s9.kh1.co/__image/w=600,h=624,q=100/dd/ddde328e39a3ea8741c6630d34f768dd8ce44588.jpg)
![ក្មេងប្រុស Richard, Danny, និង Christopher (cr to the owner)](https://s9.kh1.co/__image/w=650,h=374,q=100/c8/c8583f67c703c07ccb1e582d7fa7369b9764ecdc.jpg)