មកស្ដាប់ ភិមាន កូនស្រី សឿ សុធារ៉ា ច្រៀងទើបដឹងថាពីរោះប៉ុណ្ណា (មានវីដេអូ)

//s9.kh1.co/6f/6f1585c8ba6650a651cc4fd83f40f6b6f758dde0.jpeg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

នៅគ្មេងពិតមែន ប៉ុន្តែកូនស្រី សឿ សុធារ៉ា អាចសម្ដែង និងបកស្រាយបទចម្រៀងបានយ៉ាងពីរោះ។

ភ្នំពេញ៖ អាចនិយាយបានថា ថ្មីៗនេះ ប្រិយមិត្តច្បាស់ជាបានស្គាល់កូនស្រីច្បងរបស់តារាសម្ដែងអ្នកនាង សឿ សុធារ៉ា។ ដោយកូនស្រីរបស់តារារូបនេះ នាងមានឈ្មោះ សាពូន ដារ៉ាភិមាន ហើយនាងតូចរូបនេះត្រូវបានគេដឹងថា មានទេពកោសល្យផ្នែកសិល្បៈអាចច្រៀង និងសម្ដែងបានមិនចាញ់ប៉ាម៉ាក់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កូនស្រីអ្នកនាង សឿ សុធារ៉ា ក៏ធ្លាប់បានចូលថតសម្ដែងក្នុងរឿងមួយក្នុងនាមជាតួឯកសំខាន់នៃសាច់រឿងផងដែរ។ បើក្រឡេកមើលផ្នែកតន្ត្រី នាងអាចលេងហ្គីតាបានយ៉ាងស្ទាត់ជំនាញ់តែម្ដង។ មួយវិញទៀត នាងតូចរូបនេះ កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍នឹងសមត្ថភាពខាងគ្រប់ៗគ្នា។ 

ជាក់ស្ដែង ថ្មីៗកុមារី សាពូន ដារ៉ាភិមាន បានលេងហ្គីតាតូច ព្រមទាំងបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្ដុំ បើទោះបីនាងនៅក្មេងក៏ពិតមែន។ ទន្ទឹមនឹងច្រៀងបទចម្រៀងគោក ហើយលេងភ្លេងដោយខ្លួនឯង ក៏មានទស្សនិកជនជាច្រើន បានពោលពាក្យសរសើរ និងជូនពរឲ្យនាងជោគជ័យលើវិថីសិល្បៈផងដែរ៕ 

ប្រភពវីដេអូ៖ Ratanak Viseth

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា និងកូនស្រី
អ្នកនាង សឿ សុធារ៉ា និងកូនស្រី
អ្នកនាង សឿ សុធារ៉ា និងកូនទាំងពីរ
អ្នកនាង សឿ សុធារ៉ា និងកូនទាំងពីរ
កូនស្រីអ្នកនាង សឿ សុធារ៉ា
កូនស្រីអ្នកនាង សឿ សុធារ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T