អស្ចារ្យណាស់! ភ្នំពេញក្រោន លត់ បឹងកេត ៥-០ ក្លាយជាម្ចាស់ពានលីគកំពូលកម្ពុជានៅរដូវកាលនេះ

//s9.kh1.co/7d/7d969d33e5b7a1540446c0fa3b603c4c04031e52.jpg
កីទ្បា

 ០៣-ធ្នូ-២០២២ ៨ល្ងាច · ២ ឆ្នាំមុន

ភ្នំពេញក្រោន លត់ បឹងកេត ៥-០ ក្លាយជាម្ចាស់ពានលីគកំពូលកម្ពុជានៅរដូវកាលនេះ

កម្ពុជា៖ ក្រុមសិង្ហក្រហមភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League នៅរដូវកាល ២០២២ នេះជាផ្លូវការ បន្ទាប់ពីយកឈ្នះក្រុមគូប្រជែង បឹងកេត នៅទឹកដី RSN Stadium។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

នាល្ងាចថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២២ នេះក្រុម ភ្នំពេញក្រោន ពិតជាធ្វើបានល្អមែនទែន ដោយពួកគេទទួលជ័យជម្នះទៅលើក្រុម បឹងកេត ក្នុងលទ្ធផល ៥ ទល់នឹង ០, ដោយឡែកវិសាខា បានទទួលជ័យជម្នះទៅលើក្រុម ស្វាយរៀង ១-០។

ខណៈលទ្ធផលនេះបានធ្វើឱ្យ ភ្នំពេញក្រោន មាន ៥២ ពិន្ទុឈរនៅលេខរៀងទី ១ មានពិន្ទុស្មើគ្នាជាមួយ វិសាខា ដែលឈរនៅលេខរៀងទី ២ ប៉ុន្តែក្រុមរហស្សនាមសិង្ហក្រហមមានគ្រាប់បាល់ចំណេញច្រើនជាង និងមានពិន្ទុលើសស្វាយរៀងចំនួន ៣ ពិន្ទុដែលឈរនៅលេខរៀងទី ៣។

គួរបញ្ជាក់ថា នេះជាលើកទី ៨ ហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ភ្នំពេញក្រោន ដែលពួកគេក្លាយជាម្ចាស់ពានលីគកំពូលកម្ពុជា៕

រូបភាពឆ្នាំមុន
រូបភាពឆ្នាំមុន
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T