យល់ដឹង៖ មនុស្សស្រីភាគច្រើន នៅពេលដែលដាក់ចិត្តស្រលាញ់ លើអ្នកណាម្នាក់ គឺមិនដែលរំពឹងចង់បានអ្វីច្រើនពីមនុស្សប្រុសដែលខ្លួនស្រលាញ់ ដូចដែលមនុស្សប្រុសធ្លាប់គិតអគតិចំពោះមនុស្សស្រីឡើយ អ្វីដែលមនុស្សស្រីប្រាថ្នាចង់បាន វាគ្រាន់តែរឿងសាមញ្ញដែលមនុស្សប្រុសអាចធ្វើបានតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មនុស្សប្រុសគ្រប់រូបគួរតែរៀនគិតវិជ្ជមានចំពោះមនុស្សស្រី ព្រោះថាមនុស្សស្រីណាក៏ដូចនឹងមនុស្សស្រីណាដែរ អ្វីដែលនាងតែងតែប្រាថ្នាចង់បានពីមនុស្សប្រុសដែលខ្លួនស្រលាញ់ នៅពេលដែលមានស្នេហា វាគឺជារឿងសាមញ្ញមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ។
មនុស្សស្រី ពេលមានស្នេហាតែងប្រាថ្នាចង់បាន៤យ៉ាងនេះ៖
១. ការយកចិត្តទុកដាក់
![រូបតំណាង](https://s9.kh1.co/__image/w=564,h=564,q=100/45/45c20c0d0e7d90460504a7b8de58632da27b8c9a.jpg)
ជាការពិត មនុស្សស្រីនៅពេលដែលមានស្នេហា គឺតែងតែប្រាថ្នាចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ មានការយកចិត្តទុកដាក់មកលើខ្លួន ហើយវាក៏មិនមែនជារឿងអ្វីដែលពិបាកណាស់ណាដែរ សម្រាប់មនុស្សប្រុស ដូច្នេះចំពោះរឿងនេះមួយ មនុស្សស្រីតែងរំពឹងថាមនុស្សប្រុសដែលពួកគេស្រលាញ់ និងអាចធ្វើបានដើម្បីពួកគេ។
២. ការលួងលោម
![រូបតំណាង](https://s9.kh1.co/__image/w=564,h=564,q=100/f7/f74710a864995082e89ff741fe611b68c2f80c58.jpg)
ជាធម្មជាតិរបស់មនុស្សស្រីទៅហើយ នៅពេលដែលមានស្នេហាម្តងៗ គឺតែងតែប្រាថ្នាចង់បានការលួងលោមពីមនុស្សប្រុសដែលខ្លួនស្រលាញ់ បែបនេះហើយ មនុស្សប្រុសក៏គួរតែដឹងដែរថា មនុស្សស្រីមិនដែលត្រូវការអ្វីច្រើនពីមនុស្សប្រុសដែលនាងស្រលាញ់ឡើយ ក្រៅពីត្រូវការការលួងលោមតែប៉ុណ្ណោះ។
៣. ភាពច្បាស់លាស់
![រូបតំណាង](https://s9.kh1.co/__image/w=650,h=805,q=100/31/310fecbe2b244ef9774d5a281a7deb8bdd415a14.jpg)
គ្មានមនុស្សស្រីណាត្រូវការស្នេហាមួយឆាវនោះទេ មនុស្សស្រីគ្រប់រូបសុទ្ធតែប្រាថ្នាស្នេហាដែលខ្លួនមាន ជាស្នេហាចុងក្រោយ ហេតុនេះហើយ មនុស្សស្រីត្រូវការភាពច្បាស់លាស់ពីមនុស្សប្រុស មិនមែនជាស្នេហាដែលស្រលាញ់គ្នាលេងសើចដូចជាស្នេហាក្មេងៗ ស្រលាញ់គ្នាហើយក៏បែកគ្នាទៅវិញនោះទេ អញ្ចឹងហើយ ទាំងនេះជាអ្វីដែលមនុស្សស្រីតែងប្រាថ្នាចង់បាន។
៤. ការឱ្យតម្លៃ
![រូបតំណាង](https://s9.kh1.co/__image/w=564,h=652,q=100/58/588e2d25d4406045f577d499bf58eee2435dd5e3.jpg)
សម្រាប់មនុស្សស្រី គឺមិនត្រូវការអ្វីច្រើនលើសលប់ ដូចដែលមនុស្សប្រុសគិតនោះទេ មនុស្សស្រីគ្រាន់តែត្រូវការឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ ឱ្យតម្លៃទៅលើក្តីស្រលាញ់ និងការលះបង់របស់នាងតែប៉ុណ្ណោះ ដូច្នេះមនុស្សប្រុសមិនចាំបាច់ផ្តល់អ្វីច្រើនឱ្យមនុស្សស្រីក៏បាន ត្រឹមតែការមើលឃើញពីក្តីស្រលាញ់ និងឱ្យតម្លៃទៅលើក្តីស្រលាញ់របស់នាង វាក៏គ្រប់គ្រាន់ណាស់ទៅហើយ៕