ត្រូវ.អ.ស់.ជីវិតក្រោយស្នាដៃឪពុក ក្រោយពីរកឃើញរូបថត.ច.ម្លែ.កៗ.របស់ឪពុក

//s9.kh1.co/2f/2fda53a0797b46ae1dac83bc7c9c0f05708c961b.jpg
សង្គម

 ១៤-ធ្នូ-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ក្នុងឆ្នាំ២០១២ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបាន.ស្លា.ប់ ដែលឪពុករបស់គេជាអ្នក.ស.ម្លា.ប់ ក្រោយពីគេបានរកឃើញរូបថត.ច.ម្លែ.កៗរបស់ឪពុកមួយចំនួន។

អាមេរិក៖ ក្នុងឆ្នាំ២០១២ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបាន.ស្លា.ប់ ដែលឪពុករបស់គេជាអ្នក.ស.ម្លា.ប់ ក្រោយពីគេបានរកឃើញរូបថត.ច.ម្លែ.កៗរបស់ឪពុកមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Mark Allen Redwine ជាឪពុកបានកើតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៦១ និងនាអំឡុងឆ្នាំ២០១២ គាត់បានរស់នៅក្នុងតំបន់ La Plata ដែលជាតំបន់ព្រៃភ្នំរបស់រដ្ឋ Colorado ភាគនិរតី សហរដ្ឋអាមេរិក។ ហើយគាត់បានធ្លាប់លែងលះជាមួយប្រពន្ធចំនួនពីរនាក់ និងមានកូនចំនួនពីរនាក់ដែរ ជាមួយនឹងប្រពន្ធម្នាក់ឈ្មោះថា Elaine ខណៈគាត់ត្រូវទាមទារសិទ្ធិសម្រាប់ការថែទាំកូនប្រុសអាយុ១៣ឆ្នាំ គឺ Dylan

ក្មេងប្រុស Dylan មិនដែលចង់ទៅសួរសុខទុក្ខឪពុករបស់គេទេ និងធ្លាប់បានប្រាប់បងប្រុសរបស់គេ ដែលមានឈ្មោះថា Corey អំពីការមិនពេញចិត្ត ទៅលើឪពុកផងដែរ។ ចំពោះមូលហេតុ គឺដោយសារតែក្នុងឆ្នាំ២០១១ ក្មេងប្រុស Dylan និងបងប្រុសរបស់គេ បានរកឃើញរូបថតមួយចំនួន នៅលើកុំព្យូទ័ររបស់ឪពុក ដែលធ្វើឲ្យទាំងពីរនាក់បងប្អូន មានអារម្មណ៍ភ័យខ្លាចកើតឡើង ខណៈរូបថតបានបង្ហាញឲ្យឃើញថា ឪពុករបស់ពួកគេបានស្ថិតក្នុងឈុតខោអាវក្នុងរបស់មនុស្សស្រី និងពាក់សក់ក្លែងក្លាយ រួមទាំងទំនងជាបរិភោគ.លា.ម.ក.ចេញពីខោទឹកនោមរបស់កូនក្មេងផងដែរ។

ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងក្មេងប្រុស Dylan និងឪពុករបស់គេ ហាក់ធ្លាក់ចុះអស់រយៈពេលជាច្រើនខែគួរឲ្យកត់សម្គាល់។ ហើយគេបានស្នើសុំឲ្យបងប្រុសរបស់គេជួយផ្ញើរូបថតទាំងនេះឲ្យគេ ដើម្បីគេទុកប្រឈមមុខជាមួយនឹងឪពុក សម្រាប់ការទៅសួរសុខទុក្ខពេលក្រោយ នាខែវិច្ឆិកា ឆ្នាំ២០១២ផងដែរ។ ចំណែកលោក Redwine ជាឪពុកបានដឹងហើយថា កូនប្រុសច្បង Corey បានឃើញរូបថតរបស់គាត់ មុនពេលកូនប្រុសពៅ Dylan ធ្វើដំណើរមកជួបគាត់ ក្នុងខែវិច្ឆិកា។

អ្នកស្រី Elaine ជាម្ដាយរបស់ក្មេងប្រុស Dylan មានការព្រួយបារម្ភអំពីការទៅសួរសុខទុក្ខ ដោយអ្នកស្រីបានឃើញថា Dylan មិនចង់ទៅទេ។ ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់អ្នកស្រីបានប្រាប់អ្នកស្រីថា​ អ្នកស្រីនឹងប្រឈមមុខនឹងការ.កា.ត់.ទោ.ស ប្រសិនបើអ្នកស្រីមិនអនុញ្ញាតឲ្យ Dylan ហោះហើរទៅជួបមុខឪពុក។

លុះមកដល់ថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១២ លោក Redwine បានទៅទទួល Dylan នៅអាកាសយានដ្ឋាន។ ហើយ Dylan បានមានគម្រោងចង់ចំណាយពេលគេងលេងផ្ទះមិត្តភក្ដិរបស់គេមួយយប់ ប៉ុន្ដែលោក Redwine មិនអនុញ្ញាតទេ។ ហើយនៅថ្ងៃបន្ទាប់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ មិត្តភក្ដិរបស់ Dylan បានផ្ញើសារសួរថាគេនៅទីណា ប៉ុន្ដែមិនមានការឆ្លើយតបសារឡើយ។

ក្រោយមក លោក Redwine បាអះអាងថា គាត់បានចាកចេញពីផ្ទះនាពេលព្រឹក ដើម្បីទៅធ្វើកិច្ចការមួយចំនួន និងវិលត្រឡប់មកវិញ រក Dylan ដែល.បា.ត់.ខ្លួនតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Elaine បានសង្ស័យភ្លាមៗថាលោក Redwine មិនបានប្រាប់ការពិតទាំងស្រុងទេ ដូច្នេះការតាមរក Dylan ទ្រង់ទ្រាយធំត្រូវបានធ្វើឡើងជុំវិញតំបន់ព្រៃភ្នំ និងផ្ទះរបស់លោក Redwine

ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការបាត់ខ្លួនរបស់ Dylan អតីតភរិយារបស់លោក Redwine ម្នាក់ទៀតបានប្រាប់អ្នកស៊ើបអង្កេតអំពីការសន្ទនាជាមួយនឹងលោក Redwine ថា លោក Redwine ធ្លាប់បានប្រាប់អ្នកស្រីថា ប្រសិនបើគាត់កម្ចាត់.សា.ក.ស.ព.ណាមួយ គាត់នឹងទុកនៅលើភ្នំ។ ហើយនាអំឡុងពេលនៃការលែងលះ និងដំណើរការទាមទារសិទ្ធិថែទាំកូន លោក Redwine បានប្រាប់ទៀតថា គាត់នឹង.ស.ម្លា.ប់.កូន មុនពេលសិទ្ធិថែទាំត្រូវបានប្រគល់ទៅឲ្យអ្នកស្រី Elaine ផងដែរ។

រយៈពេលប៉ុន្មានខែកន្លងផុតទៅ នៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៣ បំណែកនៃ.សា.ក.ស.ព.ខ្លះរបស់ក្មេងប្រុស Dylan ត្រូវបានរកឃើញនៅផ្លូវ Middle Mountain ចម្ងាយប្រហែល១៣គីឡូម៉ែត្រពីផ្ទះរបស់លោក Redwine។ ហើយក្នុងខែសីហា ឆ្នាំ២០១៣ដដែល ប៉ូលិសបានរកឃើញដាន.ឈា.ម ក្នុងបន្ទប់ទទួលភ្ញៀវរបស់លោក Redwine ផងដែរ។

យ៉ាងណាមិញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកឡើងភ្នំ បានប្រទះឃើញ.ល.លា.ដ៍.ក្បា.ល.របស់ Dylan Redwine លើផ្លូវ Middle Mountain ម្ដងទៀត។ ហើយទីបំផុត លោក Redwine ត្រូវបាន.ចា.ប់.ខ្លួន ពីបទ.ឃា.ត.ក.ម្ម.កម្រិតទី២ និងការ.បំ.ពា.ន.លើកុមារតែម្ដង។ ចំណែកអ្នកជំនាញផ្នែកកោសល្យវិច្ច័យបានផ្តល់សក្ខីកម្មថា Dylan បានរង.រ.បួ.ស.បា.ក់.ឆ្អឹងពីលើភ្នែកខាងឆ្វេងរបស់គេ ហើយស្នាមពីរនៅលើ.ល.លា.ដ៍.ក្បា.ល ទំនងជាបណ្តាលមកពីកាំបិតផងដែរ។ ក្រោយពីពន្យារពេលនៃការរឹតបន្តឹង.ជំ.ងឺ.កូវីដ-១៩ជាច្រើនខែ លោក Redwine ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគារអតិបរមា៤៨ឆ្នាំ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: allthatinteresting / people / daily mail

សូមទស្សនារូបភាពខាងក្រោម៖

លោក RedWine (cr to the owner)
លោក RedWine (cr to the owner)
លោក RedWine (cr to the owner)
លោក RedWine (cr to the owner)
លោក RedWine (cr to the owner)
លោក RedWine (cr to the owner)
លោក Redwine (cr to the owner)
លោក Redwine (cr to the owner)
ក្មេងប្រុស Dylan (cr to the owner)
ក្មេងប្រុស Dylan (cr to the owner)
ក្មេងប្រុស Dylan (cr to the owner)
ក្មេងប្រុស Dylan (cr to the owner)
ក្មេងប្រុស Dylan (cr to the owner)
ក្មេងប្រុស Dylan (cr to the owner)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T