ត្រីបបែលយក្ស គឺជាប្រភេទត្រីទឹកសាប​ជាងគេបំផុត នៅកម្ពុជា

//s9.kh1.co/0c/0cdc15f86af668c3eacfd9f0f4cf694f982e3330.jpg
សង្គម

 ១៣-ធ្នូ-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ត្រីបបែលយក្ស គឺជាប្រភេទត្រីទឹកសាប​ជាងគេបំផុត នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជាទម្ងន់ជាង ៣០០ គីឡូក្រាម ដែលអ្នកនេសាទចាប់បានកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនៅខេត្តស្ទឹងត្រែង បានបំបែកកំណត់ត្រាពិភពលោកជាត្រីទឹកសាបដែលធំជាងគេលើពិភពលោក។ ត្រីបបែលយក្សនេះត្រូវបានគេដឹងថាជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រីបបែលនៅកម្ពុជាមាន ៥ ប្រភេទ ហើយត្រីបបែលយក្សគឺជាត្រីទឹកសាបដែលមានទំហំធំជាងគេ។ ត្រីបបែលយក្សនេះអាចលូតលាស់ និងអាចមានទម្ងន់រហូតទៅដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង៥ម៉ែត្រ គិតរួមទាំងកន្ទុយវាផង។ សូមកុំច្រឡំថាជាប្រភេទត្រីសមុទ្រ តែជាប្រភេទត្រីទឹកសាបដែល គេរកឃើញមានវត្តមាននៅតាមដងទន្លេមេគង្គ និងទន្លេសាប។

https://s9.kh1.co/__image/w=650,h=434,q=100/22/2274ce31f15bbe585e35b2320c8507e1b43676b1.jpg

យោងតាមអ្នកសិក្សាស្រាវជ្រាវពីប្រភេទត្រីបបែលយក្សនេះ ត្រីបបែលយក្សទឹកសាប ត្រូវបានរកឃើញថាមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺចាប់ពីខេត្តស្ទឹងត្រែង ចុះមកដល់ខេត្តក្រចេះ ពេលខ្លះដល់ខេត្តព្រៃវែង ហើយត្រីបបែលទឹកសាបយក្សនេះ គឺជាត្រីមួយក្នុងចំណោមត្រីធំបំផុតនៅលើផែនដី។ ត្រីបបែល ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការ IUCNជាប្រភេទសត្វកំពុងរងការគំរាមកំហែង។ អ្នកសិក្សាបានលើកឡើងថា កម្ពុជាគឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន ជាពិសេសគឺនៅតំបន់ព្រែកកាំពី ក្នុងខេត្តក្រចេះ តែទោះយ៉ាងណាជាការព្រួយបារម្ភដែលចំនួនត្រីបបែលយក្សមានការថយចុះជាលំដាប់ដោយដោយសារតែការនេសាទខុសច្បាប់។

https://s9.kh1.co/__image/w=650,h=434,q=100/f6/f61dafd3ee9975e35e60a86a4475ef476cad0d13.jpg

ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ហើយជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន និងប្រវែងដងខ្លួនអាចលូតលាស់រហូតដល់ ៣ ម៉ែត្រ។ ត្រីបបែលយក្សអាចរស់នៅក្នុងអាយុប្រហែល ១០ឆ្នាំ ប៉ុន្តែវាគឺជាប្រភេទត្រីដែលរីកធំធាត់លឿនបំផុត។ ត្រីបបែលត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់៕

https://s9.kh1.co/__image/w=650,h=626,q=100/62/62961b0df1b68407e5e6181b0bf648cb558ce13d.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T