ភ្នំពេញ៖ បើនិយាយដល់ អ្នកមានសម្លេងច្រៀងស្រដៀងកញ្ញា សុខ ពិសី គេដឹងថាមានច្រើននាក់ ប៉ុន្តែលើកយកលោក រ៉េត បូរ៉ាគឺជាបុគ្គលមួយរូបមានសម្លេងដូចជាងគេ ហើយមានមហាជនស្គាល់ច្រើនផងដែរ។ លើសពីនេះ រាល់ពេលតារារូបនេះ ច្រៀងបទសុខ ពិសី ម្ដងៗ តែងទទួលបានការសរសើរពីមហាជនជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក រ៉េត បូរ៉ា ជាតារាចម្រៀងមួយរូប ដែលទទួលបានការចូលចិត្តពីទស្សនិកជនច្រើន ចាប់តាំងពីពេលបង្ហាញមុខប្រកួតក្នុងកម្មវិធី «ពេញចិត្តឬអត់» មកម្ល៉េះ។ ក្នុងនោះដែរ បើទោះបី មួយរយៈចុងក្រោយនេះ មិនសូវឃើញតារារូបនេះ បង្ហាញខ្លួនជាមួយនឹងការងារសិល្បៈ ប៉ុន្តែនៅតែមានហ្វេនចង់ដឹងឮពីជីវិតឯកជនលោកដដែល។
ជាក់ស្ដែង បើក្រឡេកមើលរូបសម្បត្តិលោក រ៉េត បូរ៉ា បច្ចុប្បន្ននេះ រឹតតែប្លែក នៅពេលដែលលោកតែងតែទៅហាត់ប្រាណជាប្រចាំ។ ចំណែកមើលលើរូបរាងពេលនេះតារារូបនេះ កាន់តែមានរូបរាងមាឌធំ ហើយសាច់ដុំតឹងណែនជាងមុន។ មិនតែប៉ុណ្ណោះកំលោះសម្លេងស្រដៀងសុខ ពិសី រូបនេះ រឹតតែមានសម្រស់ស្អាត សង្ហាប្លែកជាពេលចូលសិល្បៈដំបូងៗឆ្ងាយតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖






