ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធឡើងនូវកម្មវិធីបើក នៃមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ប្រចាំឆ្នាំ ២០២២ នៅឯសាលមហោស្រពចតុមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះ មានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមមាន ឯកឧត្តម លោកជំទាវ អ្នកតំណាងមកពីក្រសួង ស្ថាប័នមួយចំនួន មានផលិតករជើងចាស់ លោកគ្រូអ្នកគ្រូ ដែលជាគណកម្មការដាក់ពិន្ទុ រួមមានសិល្បករ សិល្បការិនី ផលិតករវ័យក្មេង ព្រមទាំងក្រុមហ៊ុនអ្នកឧបត្ថម្ភតូចធំ ជាច្រើនទៀតផងដែរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Mediaload មានសេចក្ដី សោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Main Sponsor នៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះ ក្រោមវត្តមានរបស់លោក លោកលាង រតនះ (Leang Rottnak) ជា Deputy CEO នៃក្រុមហ៊ុន Mediaload Cambodia និងក្រុមការងារ បានអញ្ជើញចូលរួមទស្សនា ការសម្ដែង និងការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីរបស់កម្ពុជា ដែលធ្លាប់ទទួលបានពានរង្វាន់កាលពីប៉ុន្មានឆ្នាំ ចុងក្រោយមកនេះ។
សូមទស្សនារូបភាពខាងក្រោម ៖