Trump ប្រកាសពីផែនការដំឡើងពន្ធ Solar សម្រាប់ប្រទេសទាំង 4 នេះដែល កម្ពុជាទទួលពន្ធខ្ពស់បំផុតរហូតទៅដល់...

//s9.kh1.co/09/09b52bb964028a603c9963744047d2a6d59bf54b.png
សង្គម

 ២៤-មេសា-២០២៥ ១១ព្រឹក · ៦ ម៉ោងមុន

អ្នកវិភាគមួយចំនួនព្រួយបារម្ភថា ពន្ធខ្ពស់អាចប៉ះពាល់ដល់ការផលិតថាមពលនិងបណ្តាលឲ្យមានបញ្ហាបរិស្ថាន។

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសថា និងតំឡើងពន្ធបន្ទះសូឡាពីអាស៊ីខាងកើត ចំនួន ៤ ប្រទេស ដោយចោទប្រកាន់ថា កំពុងទទួលបានប្រាក់ឧបត្ថម្ភរបស់ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/cc/ccbac7a0b803fd848e5141824c844fb6ec45605f.jpg

បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ឬអាស៊ីខាងកើតចំនួន ៤ ប្រទេស នេាះរួមមាន​ កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ពីព្រោះបានទទួលការជួយផ្នែកហិរញ្ញវត្ថុពីចិន។

  • បន្ទះសូឡាពីកម្ពុជា ទទួលពន្ធខ្ពស់បំផុត ជាមធ្យម ៦៥២% ហើយក្រុមហ៊ុនខ្លះអាចរងពន្ធដល់ទៅ ៣៥០០%។
  • បន្ទះសូឡាពីវៀតណាម និងថៃ មានពន្ធជាមធ្យមជាង ៤០០%។
  • បន្ទះសូឡាពីម៉ាឡេស៊ី ទទួលពន្ធត្រឹមតែ ៣៤% ប៉ុណ្ណោះ។
https://s9.kh1.co/__image/w=650,h=434,q=100/b1/b13a07c54a335bbf5db5aeb9fa5883f3ce0dba01.jpg

គណបក្សទាំងពីរនៅអាមេរិកគាំទ្រការបង្កើនពន្ធនេះ ដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិកមានអត្ថប្រយោជន៍លើចិន។ រដ្ឋមន្ត្រីពាណិជ្ជកម្មបាននិយាយថា ចិនគួរត្រូវទទួលខុសត្រូវចំពោះការជួយដែលប៉ះពាល់ដល់ឧស្សាហកម្មអាមេរិក។

ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនព្រួយបារម្ភថា ពន្ធខ្ពស់អាចធ្វើឲ្យតម្លៃដំឡើងបន្ទះសូឡាឡើងខ្ពស់ ហើយអាចប៉ះពាល់ដល់ការផលិតថាមពលនិងបណ្តាលឲ្យមានបញ្ហាបរិស្ថាន។

https://s9.kh1.co/__image/w=600,h=400,q=100/cd/cd502abd010329d47f1f9c0231baf0eeb77950b9.jpg

ម៉្យាងវិញទៀត ផែនការនេះត្រូវបានស្នើរមកពីរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែពន្ធមិនអាចត្រូវបានដាក់រហូតទាល់តែស្ថាប័នរដ្ឋាភិបាលអាមេរិកដាច់ដោយឡែកមួយ(គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ) The International Trade Commission កំណត់ថាតើក្រុមហ៊ុនអាមេរិកពិតជាប៉ះពាល់ដល់ការនាំចូលពីបរទេសដែរឬទេ។ គណៈកម្មការនឹងធ្វើការសម្រេចចិត្តនៅក្នុង ខែមិថុនា។

The International Trade Commission
The International Trade Commission

ប្រភពពី៖ aol.com

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T