អ្នកណាគេ? លោក Carragher ថាកីឡាករ Liverpool រូបនេះគឺជាគ្រាប់ពេជ្ររបស់ក្លិប

//s9.kh1.co/d7/d75e4cbd1a311d38963ebc68548096080f560f30.jpg
កីទ្បា

 ២៣-ធ្នូ-២០២២ ១ល្ងាច · ២ ឆ្នាំមុន

លោក Carragher ថាកីឡាករ Liverpool រូបនេះគឺជាគ្រាប់ពេជ្ររបស់ក្លិប

អង់គ្លេស៖ អតីតខ្សែរការពារ Liverpool លោក Jamie Carragher បាននិយាយថា Darwin Nunez គឺជាគ្រាប់ពេជ្រមិនទាន់ច្នៃរបស់ក្លិបហង្សក្រហម ហើយប្រសិនគាត់មិនចង់លេងជាមួយ Liverpool នោះទេបដោយសារញញើតនឹងល្បឿនរបស់ Nunez។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jamie Carragher
Jamie Carragher
Darwin Nunez
Darwin Nunez

ជាការពិតណាស់ Nunez បានចូលរួមជាមួយ Liverpool កាលពីរដូវកាលមុនក្នុងតម្លៃខ្លួនប្រមាណជា ៦៤លានអឺរ៉ូ បន្ទាប់ពីផ្ទេរមកកាន់ក្លិបហង្សក្រហម រូបគេហាក់បីដូចជាមិនសូវជាធ្វើបានល្អនោះទេ ជាកស្តែងកាលពីយប់មិញ Liverpool បានចាញ់ទៅលើក្រុមមេឃខៀវ Man City ក្នុងលទ្ធផល ៣ទល់នឹង២ នៅក្នុងពានរង្វាន់ Carabao Cup ផងដែរ។

Jamie Carrangher
Jamie Carrangher

ទោះជាយ៉ាងណាក្តី លោក Carrangher ជឿជាក់ថាខ្សែប្រយុទ្ធរូបនេះជាកីឡាសំខាន់សម្រាប់ Liverpool នាពេលអនាគត ដោយលោកបានលើកឡើងនៅក្នុង​ Sky Sport យ៉ាងដូច្នេះថា៖

គាត់(Nunez) គឺជាគ្រាប់ពេជ្រថ្មីដែលមិនទាន់កែច្នៃ។ គាត់មិនដែលលេងក្នុងការប្រកួតណាមួយហើយគ្មានការស្ងប់ស្ងាត់នោះទេ។​ ពេលខ្លះគាត់ក៏រងគ្រាប់បាល់បាន ពេលខ្លះក៏បង្កើតកំហុសក្នុងឪកាសត្រូវស៊ុតចូលផងដែរ។ គាត់មិនមែនជាកីឡាករដែលមានគុណភាពល្អក្នុងការបញ្ចប់ទីនោះទេ។ គាត់តែងតែព្យាយាមទាត់បាល់ចូលសំណាញ់ទីឲ្យបានល្អគ្រាន់មិនសូវទទួលបានផល ប៉ុន្តែបើនិយាយពីល្បឿនគ្មានអ្នកណាចង់ការពារគាត់នោះទេ។ គាត់នឹងក្លាយជាខ្សែប្រយុទ្ធកណ្តាលរបស់ Liverpool នាពេលអនាគត់។

Jamie Carrangher

គួរបញ្ជាក់ដែរថាក្នុងរដូវកាលនេះ Nunez រកបាន ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ប្រកួតសម្រាប់ក្រុម Liverpool។

ប្រភព All Football

Yasib Manan
Y.M

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T