ភ្នំពេញ៖ បើទោះបីជាពេលនេះ តារាចម្រៀងស្រី ពេជ្រ សូលីកា មានឈ្មោះជាអ្នកម្ដាយគេទៅហើយក្ដី ប៉ុន្តែបើនិយាយពីរូបសម្រស់របស់ តារាស្រីរូបនេះវិញ នៅតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងភាពស្រស់ស្អាតផូរផង់ ជាពិសេស ក្នុងការបង្ហាញស្ទាយ៍ដ៏លេចធ្លោម្ដងៗ នៅលើបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ តារាស្រី ពេជ្រ សូលីកា បានចេញមកអង្រួនចិត្តអ្នកគាំទ្រសាជាថ្មីទៀតហើយ ជាមួយនឹងការបង្ហាញស្ទាយ៍យ៉ាងលេចធ្លោ ក្នុងដំណើរកម្សាន្តនៅសមុទ្រយ៉ាងរីករាយ ដោយបានបង្អួតសម្រស់និងរូបរាងតូចច្រឡឹងក្នុងឈុតប៊ីគីនីយ៉ាងស៊ិ.ច.ស៊ី ស្ទើរតែមិនអាចធ្វើឲ្យអ្នកទស្សនា អាចដកក្រសែភ្នែកចេញពីរូបនាងបាន។
យ៉ាងណាមិញ បើទោះបីជានេះមិនមែនជាលើកដំបូងក៏ដោយ តែការរៀបចំខ្លួន និងការបង្ហាញសម្រស់យ៉ាងទាក់ទាញបែបនេះ របស់ តារាស្រី ពេជ្រ សូលីកា នៅតែជាទីចាប់អារម្មណ៍ ក៏ដូចជាធ្វើឲ្យហ្វេនៗកាន់តែពេញចិត្ត គយគន់ទៅលើភាពផូរផង់ ស្របពេលដែលនាងក្លាយជាអ្នកម្ដាយគេទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖
![ពេជ្រ សូលីកា](https://s9.kh1.co/__image/w=650,h=792,q=100/ee/ee4d9e062d00385c609a0614cbd46502a36d8fb9.jpg)
![ពេជ្រ សូលីកា](https://s9.kh1.co/__image/w=650,h=798,q=100/42/4205d3d16a731450cd345bfb78b07fbcf63b1b08.jpg)
![ពេជ្រ សូលីកា](https://s9.kh1.co/__image/w=650,h=794,q=100/1f/1f9f53cecd0bccbede7fb2edf9293523c54c00e6.jpg)
![ពេជ្រ សូលីកា](https://s9.kh1.co/__image/w=650,h=760,q=100/82/82ebc1bb105d70eefdaa1b3aa973e512d2e8d478.jpg)
![ពេជ្រ សូលីកា](https://s9.kh1.co/__image/w=650,h=795,q=100/f8/f87dec0b1f0e4bdc2050c60835d3839cbbc09fe3.jpg)
![ពេជ្រ សូលីកា](https://s9.kh1.co/__image/w=650,h=795,q=100/00/001ff3bb3c9cae22c04c47778ee0d41188acae00.jpg)
![ពេជ្រ សូលីកា](https://s9.kh1.co/__image/w=650,h=724,q=100/8f/8f04cb237ec5a6d148b710a1313d6ee4e5e47b9e.jpg)
![ពេជ្រ សូលីកា](https://s9.kh1.co/__image/w=650,h=778,q=100/1c/1c9b27729f7c14226cfe3f9818547af3ab704487.jpg)