បរទេស៖ ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា គឺជិតនឹងយកបាន Enzo Fernandes ហើយ បន្ទាប់ពីខ្សែបម្រើរបស់ Benfica រូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបដែលមានមូលដ្ឋាននៅភាគខាងលិចនៃទីក្រុង ឡុងដ៍ រួចរាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើវ័យ ២១ រូបនេះគឺបានធ្វើឱ្យក្លិបធំៗនៅ Premier League ចាប់អារម្មណ៍ជាខ្លាំង ជាពិសេស Chelsea, Manchester United និង Liverpool បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន នៅ World Cup Qatar ២០២២ កន្លងទៅ។
យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត TyC Sports បានឱ្យដឹងថា Chelsea គឺបានចរចាគ្នាជាមួយ Enzo រួចរាល់ហើយ ហើយពួកគេគឺបានព្រមព្រៀងគ្នាលើលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួន និងប្រាក់ខែក្នុងការស្នាក់នៅទឹក Stamford Bridge ផងដែរ។
ដោយឡែកការចុះផ្សាយរបស់កាសែត Gianluca Di Marzio របស់ Sky Sport Italia គឺបានដោយដឹងថា Chelsea ពេលនេះក៏បានយល់ព្រមលក្ខខណ្ឌផ្ទេរជាមួយ Benfica ផងដែរ ដោយពួកគេបានព្រមព្រៀងគ្នាផ្ទេរយកខ្សែបម្រើសញ្ជាតិ អាហ្សង់ទីន រូបនេះក្នុងតម្លៃ ១១២ លានផោន ឬប្រមាណជា (១៣៥ លានដុល្លារអាមេរិក)៕
ប្រភព៖ Metro