ចុម! អតីតគ្រូប្រេស៊ីល ថាបើកីឡាករឆ្នើមរូបនេះជាជនជាតិប្រេស៊ីលវិញ ម្ល៉េះគេនឹងជាប់ជម្រើសជាតិដល់អាយុ ៤៥ឆ្នាំ

//s9.kh1.co/13/139db2c17a004b1861a676f6e37da06d979285a1.jpeg
កីទ្បា

 ០៧-វិច្ឆិកា-២០២៤ ១២ល្ងាច · ១១ ម៉ោងមុន

អតីតគ្រូប្រេស៊ីល ថាបើកីឡាករឆ្នើមរូបនេះជាជនជាតិប្រេស៊ីលវិញ ម្ល៉េះគេនឹងជាប់ជម្រើសជាតិដល់អាយុ ៤៥ឆ្នាំ

ឡាទីន៖ អតីតគ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីល លោក Luiz Felipe Scolari បានលើកឡើងថា Lionel Messi នឹងអាចជាប់ជម្រើសជាតិបានរហូតដល់អាយុ ៤៥ឆ្នាំ ប្រសិនបើរូបគេកើតជាជនជាតិប្រេស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=811,q=100/03/039e35db182f5a64023f7ed10f7b5f0bd688b228.jpeg

ជាការពិតណាស់ ក្នុងវ័យ ៣៧ឆ្នាំ Messi បានឈ្នះអ្វីៗគ្រប់បែបយ៉ាងទៅហើយនៅក្នុងអាជីពបាល់ទាត់របស់គាត់ មិនថា World Cup, Copa America រឺ Champions League គាត់សុទ្ធតែធ្លាប់បានឈ្នះ ហើយ ក៏មិនសល់ពេលវេលាយូរឆ្នាំទៀតដែរ ដែលយើងនឹងឃើញគាត់លេងបាល់ទាត់នៅលើទីលាន ក៏ព្រោះតែវ័យរបស់គាត់កាន់តែដើរទៅមុខ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ លោក Scolari បាននិយាយថា៖

ប្រសិនបើ Messi កើតនៅប្រេស៊ីល ម្ល៉េះគាត់នឹងលេងឲ្យក្រុមប្រេស៊ីលរហូតដល់អាយុ ៤៥ឆ្នាំ។ នៅក្នុងពានរង្វាន់ World Cup 2026 គាត់នឹងបន្តធ្វើបាបគូប្រកួតបន្តទៀត។ អរគុណទៅកាន់លោក Lionel Scaloni ដែលយល់ដឹងពីទីតាំងលេងរបស់ Messi៕

លោក Luiz Felipe Scolari
https://s9.kh1.co/__image/w=650,h=458,q=100/e4/e418f213b6ba2744158eab523105aa98979dada4.webp
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T