ព្រះសីហនុ៖ អាចនិយាយបានថា សិល្បការិនីដ៏ល្បីអ្នកនាង នៅ សូនីតា និងអ្នកនាង ឌុច លីដា ក្រោយរៀបការបង្កើតគ្រួសារ និងមានកូនប្រុសរៀងៗខ្លួនរួចមក គេឃើញអ្នកម៉ាក់សម័យថ្មីទាំងពីររូបនេះ មិនសូវបង្ហាញមុខលើវិស័យសិល្បៈច្រើនដូចមុនៗឡើយ ខណៈមានកូនតូចដែលត្រូវមើលថែនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងមានកូនតូច មិនថាអ្នកនាង នៅ សូនីតា ឬអ្ន្កកនាង ឌុច លីដា នោះទេគឺសិទ្ធសឹងតែរវល់រៀងៗខ្លួន ប៉ុន្តែថ្មីៗនេះ អ្នកទាំងពីរបានណាត់គ្នា ចេញទៅដើរលេងកម្សាន្ត ព្រមទាំងយកកូនតូចទៅផងដែរ។ ចំណែកដំណើរកម្សាន្តបែបមិត្តភ័ក្ដិរបស់តារាស្រីពីរូបនេះ មើលទៅពិតជាមានភាពរីករាយ និងស្នាមញញឹមយ៉ាងពេញទំហឹងតែម្ដង។
ជាមួយគ្នានេះដែរ ស្របពេលបានទៅដើរលេងជុំគ្នា និងបាននាំកូនៗរបស់ខ្លួនទៅជាមួយនោះ គេសង្កេតឃើញថា អ្នកមម៉ាក់សម័យថ្មីតាំងពីរដួងនេះ មិនបានបង្ហាញវត្តមានស្វាមីឡើយ។ តែទោះបីជាយ៉ាងណា ក៏អ្នកនាង នៅ សូនីតា និងអ្នកនាង ឌុច លីដា លេងយ៉ាងសប្បាយ ហើយថែមបង្ហាញភាពភាពស្និទ្ធស្នាលជាមួយគ្នាទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖







