អបអរសាទរ ឈុតតំណាងជាតិ ច័ន្ទណារីយ៉ា និងមុនីនាថ ឈ្នះBest National Costume

//s9.kh1.co/07/077cef11d3a77c851e9731f0a6c14663399c17eb.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២៣ ១២ល្ងាច · ២ ឆ្នាំមុន

ឈុតតំណាងជាតិ ទាំងប្រណីត និងមានអត្ថន័យរបស់ គង់ ច័ន្ទណារីយ៉ា និងឆដា មុនីនាថ យកទៅប្រកួតលើឆាកអន្តរជាតិ ឈ្នះBest National Costume។

ម៉ាឡេស៉ី៖ ពិតណាស់ កាលពិថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បវរកញ្ញាវ័យក្មេងកម្ពុជាចំនួន២រូប គឺ គង់ ច័ន្ទណារីយ៉ា​ និង ឆដា មុនីនាថ បានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៉ី ដើម្បីចូលរូលរួមប្រកួតក្នុងកម្មវិធី Kids and Teens Pageant Global។ ហើយបច្ចុប្បន្ន អ្នកទាំងពីរបានកំពុងចូលរួមប្រកួតជាមួយកម្មវិធី ដែលមានបេក្ខភាពមកចូលរួមប្រកួតពីប្រទេសផ្សេងៗយ៉ាងច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ កម្មវិធីKids and Teens Pageant Global ដល់វគ្គប្រកួតបឋម ហើយគេក៏ឃើញ គង់ ច័ន្ទណារីយ៉ា​ និង ឆដា មុនីនាថ បានបញ្ចេញសមត្ថភាពបានយ៉ាងល្អ ជាពិសេស មើលទៅម្នាក់ៗមានភាពក្លាហាន និងជឿជាក់ខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ នៅពេលដែលបវរកញ្ញាទាំងពីររូបនេះ ចេញបង្ហាញខ្លួនដើរលើឆាក មានអ្នកទស្សនានៅទីនោះបានស្រែកហ៊ោផ្ដល់កម្លាំងចិត្តយ៉ាងច្រើន។ 

ក្នុងនោះដែរ កាលពីម្សិលមិញក៏មានវគ្គប្រកួតឈុតតំណាងជាតិផងដែរ ហើយអ្វីដែលគេចាប់អារម្មណ៍ និងរំភើបនោះ គង់ ច័ន្ទណារីយ៉ា​ Miss Teen Global Cambodia និង ឆដា មុនីនាថ Little Miss Global Cambodia បានឈ្នះឈុតតំណាងជាតិដែលល្អជាងគេប្រចាំកម្មវិធី ដែលធ្វើឡើងនោះឯប្រទេសម៉ាឡេស៉ី។ អំឡុងពេលប្រកាសថាឈុតតំណាងជាតិបវរកញ្ញាកម្ពុជា ឈ្នះ Best National Costume ក៏មានមហាជនជាច្រើន បានចូលរួមអបអរសាទរគ្រប់ៗគ្នា៕  

សូមទស្សនារូបភាពខាងក្រោម៖ 

ឆដា មុនីនាថ និងគង់ ច័ន្ទណារីយ៉ា​
ឆដា មុនីនាថ និងគង់ ច័ន្ទណារីយ៉ា​
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
ឈុតតំណាងជាតិ ដែល គង់ ច័ន្ទណារីយ៉ា យកទៅប្រកួត
ឈុតតំណាងជាតិ ដែល គង់ ច័ន្ទណារីយ៉ា យកទៅប្រកួត
ឆដា មុនីនាថ
ឆដា មុនីនាថ
ឆដា មុនីនាថ
ឆដា មុនីនាថ
ឈុតតំណាងជាតិ ដែល ឆដា មុនីនាថ យកទៅប្រកួត
ឈុតតំណាងជាតិ ដែល ឆដា មុនីនាថ យកទៅប្រកួត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T