ថៃ៖ មហាជនប្រហែលមិនទាន់ភ្លេច នៅឡើយនោះទេ អំពីព័ត៌មាន មេក្រុម និងក្មេងប្រុស១៣នាក់ ជាក្រុមបាល់ទាត់ បាននាំគ្នាជិះកង់ ទៅល្អាងភ្នំថាំហ្លួង រួចក៏បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង អស់រយៈពេលកន្លះខែ។ លើសពីនេះ មានក្រុមជួយសង្គ្រោះ ជាច្រើនប្រទេសបានមកជួយ និងក្រុមអ្នកជំនាញច្រមុជទឹកថៃ និងបរទេស ជិត១០០នាក់ ចូលរួមជួយរុករក យ៉ាងខ្លាំង។ មានប្រជាជនភាគច្រើន មានអបិយជំនឿ បានអញ្ជើញ គ្រូ ឥសីសម្ដេចព្រះសង្ឃ ដែលមានកេរ្ដិ៍ឈ្មោះ ល្បីល្បាញ មានបារមី នៅច្រើនប្រទេសក្នុងអាស៊ីអាគ្នេយ៏ ឲ្យមកជួយ ប្រមើរមើល ថែមទៀតផង រហូតរកពួកគេទាល់តែឃើញ ក្រុមពួកគេទាំង១៣នាក់នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុននេះបន្ដិច មានប្រភពជាច្រើនបានឲ្យដឹងថា ក្មេងប្រុសម្នាក់ក្នុងចំណោម១២នាក់ មានឈ្មោះថា Duangpetch Promthep ហៅ (Dom) ឥលូវនេះ គាត់បានទទួលមរណៈភាពហើយ នៅឯចក្រភពអង់គ្លេស។ មួយវិញទៀត ចំណែកឯការស្លាប់របស់គាត់ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែគេរាយការណ៍មកថា ក្មេងម្នាក់នោះមានរងរបួសក្បាល។ ឥលូវនេះ ម្ដាយរបស់ក្មេងប្រុសម្នាក់នោះ បានជូនដំណឹងមកថាដល់វត្ត Doi Wao នៅក្នុងភូមិស្រុកកំណើតរបស់គាត់ហើយ នៅឯខេត្ត Chiang Rai។

គួរបញ្ជាក់បន្ថែមទៀតថា Promthep គឺជាប្រធានក្រុម និងផ្នែកមួយនៃក្រុមបាល់ទាត់ថៃ Wild Boars (Moo Pa in Thai) ដែលគាត់បានចុះឈ្មោះចូលរៀន នៅBrook House college football academy នៅLeicestershire (ចក្រភពអង់គ្លេស) កាលពីចុងឆ្នាំមុន នៅពេលគាត់មានអាយុ១៧ឆ្នាំ ក្រោយពេលពួកគេបានជាប់នៅរូងភ្នំថាំហ្លួង កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានជាប់ស្របពេលមានទឹកជំនន់កំពុងកើនឡើង មួយវិញទៀតរឿង ក្មេងទាំង១៣នាក់បានជាប់ក្នុងរូងភ្នំ ក៏បានបង្កើតជាខ្សែភាពយន្ដ និងសៀវភៅ ដើម្បីចងចាំរឿងនេះទុក ហើយក៏មានមិត្តភក្ដិរបស់គាត់ ដែលបានជាប់ក្នុងល្អាងភ្នំជាមួយគ្នា ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់ Dom បានទៅកាន់សុគតិភពផងទៅចុះ៕
សូមទស្សនារូបភាពខាងក្រោម៖






