ភ្នំពេញ៖ លោកជំទាវ ស្រីតូច ចំណាន គឺជាភរិយាបណ្ដូលចិត្តរបស់អ្នកឧកញ្ញា គិត ម៉េង ដែលមហាជនតែងតែបានឃើញ អ្នកឧកញ្ញា លោកជំទាវ បង្ហាញក្ដីស្រឡាញ់ សុភមង្គល យ៉ាងសុខសាន្ដ ផ្អែមល្ហែម ក្នុងគ្រួសាររបស់លោកទាំងពីរ មើលទៅគឺពិតជាលួចញញឹមតែម្ដង និងស្ងើចសរសើរ ចំពោះគូស្វាមីភរិយារបស់លោក ផងដែល។ មួយវិញទៀត ក្រោយរៀបអាពាហ៍ពិពាហ៍ អ្នកឧកញ្ញា និងលោកជំទាវ ទទួលបានកូនប្រុសស្រី៤នាក់ ជាចំណងដៃស្នេហាអាពាពិហ៍ពាហ៍ របស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក កាលពីម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់លោកជំទាវ ស្រីតូច ចំណាន ដោយមានគ្រួសាររបស់លោកជំទាវ បានរៀបចំនំខេក និងប្រារព្ធពិធីជប់លៀងជួបជុំគ្រួសារ មើលទៅគឺពិតជារំភើបជាខ្លាំង។ លើសពីនេះ អ្នកឧកញ្ញា គិត ម៉េង បានបង្ហោះរូបភាពនឹងសំណេរយ៉ាងផ្អែមល្ហែមជាមួយនឹងភរិយាបណ្ដូលចិត្តរបស់លោក ដែលបញ្ជាក់ក្ដីស្រឡាញ់ដែលមាន ចំពោះភរិយាពិតជាធំធេងខ្លាំងណាស់ និងស្រឡាញ់គ្រួសារដោយគ្មានលក្ខខណ្ឌ។
ហើយអ្នកឧកញ្ញាបានជូនពរ ភរិយាបណ្ដូលចិត្តរបស់លោកប្រសិទ្ធពរជ័យ មហាប្រសើរជូនចំពោះភរិយា ដោយពាក្យជូនពរប៉ុន្មានឃ្លានេះ ក៏មិនអស់ពីទំហំចិត្តដែលលោកបានជូនទៅកាន់ភរិយានោះដែល។

យ៉ាងណាមិញ ក្រោយបានឃើញសំណេរដែលអ្នកឧកញ្ញា គិត ម៉េង បាននិយាយទៅកាន់លោកជំទាវ ស្រីតូច ចំណាន មានមហាជនដែលជាអ្នក និយមលេងបណ្ដាញសង្គមបានចូលទៅជូនពរថ្ងៃកំណើតរបស់លោកជំទាវ មានសម្រស់កាន់តែស្រស់ស្អាត មានសុខភាពល្អ និងប្រកបការងារអ្វីសូមឲ្យជោគជ័យគ្រប់ភារៈកិច្ចផងដែល៕
សូមទស្សនារូបភាពខាងក្រោម៖









